Audi Q7 ឆ្នាំ២០១៧ ជាប់ឈ្មោះជារថយន្ត សុវត្ថិភាពបំផុត

បច្ចេកវិទ្យា៖ រថយន្ត Audi Q7 បានជាប់ឈ្មោះ ជារថយន្តដែលមាន សុវត្ថិភាពខ្ពស់បំផុត ក្នុងឆ្នាំ២០១៦ ក្រោយពីវិទ្យាស្ថាន ធានារ៉ាប់រង សុវត្ថិភាពផ្លូវគោក (IIHS) របស់អាម៉េរិក ធ្វើការសាកល្បង រួចរាល់នោះ ។

Audi Q7 បំពាក់ដោយ ម៉ាស៊ីន TFSI ប្រភេទ៣.០ លីត្រ ថាមពល ៣៣៣ សេស ។

តាមរយៈវីដេអូ ដែលបង្ហាញដោយ វិទ្យាស្ថានធានារ៉ាប់រង សុវត្ថិភាពផ្លូវគោក (IIHS) របស់អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងអំឡុងពេលដែល រថយន្ត Audi Q7 បុកពេញទំហឹង ពោងដែលស្ថិតនៅ ផ្នែកខាងក្នុងរថយន្ត បានក្រឡាស់ ទាំងអស់ ដើម្បីការពារដល់ អ្នកជិះខាងក្នុង មិនឲ្យមានគ្រោះថ្នាក់ ៕

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ ៖

Audi Q7 ឆ្នាំ២០១៧ ជាប់ឈ្មោះជារថយន្ត សុវត្ថិភាពបំផុត