មន្ត្រី​បក្ស​ប្រឆាំង​រំពឹង​ថា​មន្ត្រី​និង​សកម្មជន​ខ្លួន​ដែល​ជាប់​ក្នុង​ពន្ធនាគារ​នឹង​ត្រូវ​ដោះលែង

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សុន ឆ័យ មាន​សង្ឃឹម​ថា មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ចំនួន​១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ អាច​នឹង​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក សុន ឆ័យ អះអាង​បែប​នេះ បន្ទាប់​ពី​លោក​ចេញ​ពី​សួរ​សុខទុក្ខ​អ្នក​ទាំង​១៥​នាក់ ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ដោយ​លោក​ថា បច្ចុប្បន្ន​បក្ស​ទាំង​ពីរ​កំពុង​ចរចា​នយោបាយ ដើម្បី​រក​ច្រក​ចេញ និង​ឯកភាព​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។

កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ តំណាង​គណបក្ស​ទាំង​ពីរ​ដែល​ចរចា​គ្នា បាន​សម្រេច​លទ្ធផល​ចំនួន​៤ ក្នុង​នោះ​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​សេសសល់ ដូចជា បញ្ហា​លោក សម រង្ស៊ី និង​អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់​ជាដើម។

លោក សុន ឆ័យ បន្ត​ថា ក្នុង​ចំណោម​អ្នក​ទាំង​១៥ មាន​១១​នាក់ រួម​មាន​លោក មាជ សុវណ្ណារ៉ា ជាដើម នឹង​ទៅ​ប្ដឹង​ឧទ្ធរណ៍​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ។ ចំណែក​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ តុលាការ​កំពូល​នឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​ដើម​ខែ​កុម្ភៈ​នេះ ខណៈ​សកម្មជន​៣​នាក់​ទៀត នៅ​បន្ត​ជំនុំជម្រះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។