UN នៅតែបន្ត ផ្តល់ជំនួយដល់ ពលរដ្ឋនៅស៊ីរី ទោះជាសង្គ្រាម បានស្ងប់បន្តិចក្តី

ប៊ីប៊ីស៊ី៖ អង្គការសហប្រជាជាតិ (UN) បានសម្តែងឲ្យដឹង នូវក្តីបារម្ភនៅឡើយ ចំពោះពលរដ្ឋស៊ីរី ដោយបញ្ជាក់ថា អ.ស.ប នៅតែមានផែនការ បន្តនាំយក ជំនួយជួយ ដល់ពលរដ្ឋស៊ីរី ដដែល ទោះបីជាសង្គ្រាមបានស្ងប់បន្តិចក្តី ។

ទូរស្សនីប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា ពលរដ្ឋស៊ីរី ប្រមាណ១៥០,០០០នាក់ ស្ថិតនៅក្នុងសភាពយ៉ាប់យឺន ពិសេសការរស់នៅ របស់ពួកគេ ខណៈដែលប្រទេសស៊ីរី កំពុងស្ថិតក្នុង សង្គ្រាមដ៏រុាំរ៉ៃ ហើយទោះបីជាសង្គ្រាម បានស្ងប់បន្តិចក៏ដោយ ក៏អង្គការសហប្រជាជាតិ នៅតែរក្សាការផ្តល់ជំនួយ ដល់ ពលរដ្ឋទាំងនោះដដែល ។

អ.ស.ប បានប្រកាសថា តាមការប៉ាន់ ប្រមាណពលរដ្ឋ ១,៧លានាក់ ត្រូវបានទទួល ជំនួយមនុស្សធម៌ ហើយមានតំបន់មួយ ចំនួនពិបាកក្នុងការទទួល យកណាស់ ដែលអាចបន្តផ្តល់ នៅចុង ខែមីនា ។

តាមការប៉ាន់ប្រមាណ ដោយអង្គការ សហប្រជាជាតិ ពលរដ្ឋប្រមាណជាង ៥០០,០០០នាក់ ស្ថិតនៅក្នុងសភាព គ្រោះថ្នាក់នៅក្នុងប្រទេសស៊ីរី ៕