សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

Doliprane TVC

​ក្នុងនាម​ជា​តារាចម្រៀង ដែលមាន​កេ​រ្ត៏​ឈ្មោះ​បោះ​សម្លេង​គួរសម​នៅក្នុង​ផលិតកម្ម​សាន់​េ​ដ សុខ ស្រី​នាង ត្រូវបាន​គេ​ចាប់​អារ​ម្ម​ណ៏​ឃើញថា នាង​បាន​អវត្តមាន​នៅក្នុង​ថ្ងៃ ដែល​ផលិតកម្ម​សាន់​ដេ ថត​បទ​ចម្រៀង​វ៉ុល​ចូលឆ្នាំ​ខ្មែរ​។​មានការ​បង្ហើប​ប្រាប់​ពី​មិត្តភក្តិ​រួម​អាជីព​ជាមួយ​នាង​ថា មូលហេតុ​ដែល សុខ ស្រី​នាង មិនបាន ទៅ ចូលរួម ច្រៀង​នោះ ដោយសារ​នាង​មានការ​អាក់អន់ស្រពន់ចិត្ត ជាមួយ​ផលិតកម្ម ដែល​មើលរំលង​នាង​។​

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

​ ​
​ផលិតកម្ម​សាន់​ដេ បានចាប់ផ្តើម​ថត​ចម្រៀង​ខារ៉ាអូខេ សម្រាប់​វ៉ុល​ចូលឆ្នាំ​ខ្មែរ​កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ​កន្លងទៅ នៅ​ស្ទី​ឌី​យោ​ប្រដាល់​បុ​៉​ស្តិ៍​លេខ​៥​ជ្រោយចង្វារ​។​ក្នុងនោះ​តារា​ជាច្រើន​របស់ ផលិត​កម្មនេះ សុទ្ធ​តែមាន​វត្ត​មាននៅ​ទីនោះ​។​តែ​ក៏មាន​តារា​ខ្លះ​បាន​អវត្តមាន រួមទាំង​ស្រី​ស្អាត សុខ ស្រី​នាង ផងដែរ​។​ជាមួយគ្នា​នោះ មានការ​បង្ហើប​ពី​សំណាក់​អ្នកធ្វើការ​នៅក្នុង​ផលិតកម្ម​សាន់ ដេ​បានអោយដឹងថា ចុងក្រោយ​នេះ សុខ ស្រី​នាង មានការ​អាក់អន់ចិត្ត​ជាមួយនិង ក្រុមហ៊ុន ដោយ សារ​នាង​មិនសូវមាន​បទ​ចម្រៀង​ច្រើន​។​តែ​ក្រោយពី​មានការ​ចរចារ​គ្នា សុខ ស្រី​នាង ក៏បាន​ធូរចិត្ត​ជាង​មុន ។​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ នាង​ក៏មាន​បទ​ចម្រៀង​ដែរ តែ​ប្រហែលជា​រង់ចាំ​ថត​នៅ​ខេត្តសៀមរាប​ក្នុងពេល​ឆាប់ៗ​នេះ​។​ទាក់ទង​ជាមួយ​រឿងនេះ​អ្នកយក​ពត៌មាន​របស់​យើង​មិនទាន់​បានទទួល​ការបកស្រាយ​ពី សុខ ស្រី​នាង​នោះទេ​។ សព្វថ្ងៃ សុខ ស្រី​នាង កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន តាមរយៈ​បទ ចម្រៀង​ថ្មីៗ​របស់​នាង​។​ក្រៅពីនេះ​នាង ក៏ត្រូវ​បាន​មហាជន ចាត់ទុកជា​តារាចម្រៀង ដែលមាន​រូប សម្រស់ ស្រស់ស្អាត​បែប​ធម្មជាតិ​។​សូម្បីតែ​ការ​ស្លៀកពាក់​ក៏​សក្តិសម​ផងដែរ​។​

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?
​ ​
​គេ​នៅ​ចាំបាន​ថា ការ​ហក់​ចូលក្នុង​ផលិតកម្ម​សាន់​ដេ ភ្លាម សុខ ស្រី​នាង មាន​សកម្មភាព​ថ្មីៗ​ជាច្រើន ដែលមាន​ទាំង​ការថត​បទ​ថ្មីៗ​និង​សម្តែង​រឿង ដែល​កាលណោះ នាង​ក្តោប​បាន​តំណែង​ជា​តួ​ស្រី នៅក្នុង​រឿង​របស់​ផលិតកម្ម​សាន់​ដេ​ជា​បន្តបន្ទាប់​។​ប៉ុន្តែ ក្រោយមក​តំណែង​នេះ ក៏បាន​ធ្លាក់​ទៅលើ ស្រី​ស្អាត សុខ ពិសី ទៅវិញ​៕ ចេ​នី​

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?

សុខ ស្រី​នាង អន់ចិត្ត​នឹង​សាន់​ដេ?