វីដេអូកំពុងល្បីនៅថៃ ប៉ូលិសដេញចាប់ ក្រុមជនល្មើស ផ្អើលស្រុក (មានវីដេអូ)

ថៃ៖ នាពេលថ្មីៗនេះ មានការបង្ហោះវីដេអូមួយ ដែលបង្ហាញពីទិដ្ឋភាពស្តែងៗ នៃក្រុមប៉ូលិស តាមប្រដេញរថយន្តមួយគ្រឿង បើកបរដោយជនល្មើសកំពុងរត់គេចខ្លួន បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមាន ការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបជាក់ស្តែងមួយនេះ ត្រូវបានថតដោយកាមេរ៉ាបំពាក់ពីលើ មួកការពារមន្ត្រីប៉ូលិសម្នាក់ ដែលកំពុងប្រដេញតាមរថយន្តមួយគ្រឿង បើកដោយជនល្មើស ដែលកំពុងរត់គេចខ្លួន។

វីដេអូកំពុងល្បីនៅថៃ ប៉ូលិសដេញចាប់ ក្រុមជនល្មើស ផ្អើលស្រុក (មានវីដេអូ)
វីដេអូកំពុងល្បីនៅថៃ ប៉ូលិសដេញចាប់ ក្រុមជនល្មើស ផ្អើលស្រុក (មានវីដេអូ)
សកម្មភាពដែល ប៉ូលីសកំពុង ប្រដេញ និងបាញ់លើរថយន្ត របស់ជនល្មើសប៉ង រត់គេចខ្លួន

យ៉ាងណាមិញ ការប្រដេញរបស់ក្រុមប៉ូលិស ហាក់ដូចជាមិនបានផលទាល់តែសោះ ទើបធ្វើឲ្យក្រុមប៉ូលិស សម្រេចដកកាំភ្លើងបាញ់សំដៅរថយន្ត ដើម្បីបញ្ឈប់រថយន្តជនល្មើស។ ជាលទ្ធផល ជនល្មើសបានសម្រេចឈប់ និងចុះពីលើរថយន្ត ព្រមប្រគល់ខ្លួនឲ្យប៉ូលិស ក្រោមការព័ទ្ធជុំជិត ហើយរថយន្តក៏មិនអាចបន្តបើកទៅមុខ ក្នុងល្បឿនលឿនទៀតនោះដែរ។

គូសបញ្ជាក់ផងដែរថា ក្រុមជនល្មើស ទំនងជាអ្នករត់ពន្ធគ្រឿងញៀន ហើយពួកគេ ត្រូវបានគេជឿជាក់ថា នឹងត្រូវទទួលទោសធ្ងន់ ក្រោយការរត់គេចខ្លួននេះ៕

តោះចង់ដឹងថា តើការប្រដេញនោះ ស្តែងយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

វីដេអូកំពុងល្បីនៅថៃ ប៉ូលិសដេញចាប់ ក្រុមជនល្មើស ផ្អើលស្រុក (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត