សមត្ថកិច្ច ចុះត្រួតពិនិត្យ ឆែកឆេរ រកគ្រឿងថ្នាំញៀន ៧កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ដឹកនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រួតពិនិត្យឆែកឆេរ នៅផ្ទះជួលលេខ២ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយចុះត្រួតពិនិត្យ បានឃាត់ខ្លួនឈ្មោះ ចាន់ សុភ័ក្រ្ភ ភេទប្រុស អាយុ ៣៥ឆ្នាំ,ដកហូត វត្ថុតាង៖ គ្រឿងញៀនប្រភេទ ទឹកកកចំនួន ០៧កញ្ចប់ (០៦កញ្ចប់ធំ,០១កញ្ចប់តូច) ,ជញ្ជីងថ្លឹងថ្នាំ ញៀន០២គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង,លុយ១៣០០០រៀល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន កំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

សមត្ថកិច្ច ចុះត្រួតពិនិត្យ ឆែកឆេរ រកគ្រឿងថ្នាំញៀន ៧កញ្ចប់

សមត្ថកិច្ច ចុះត្រួតពិនិត្យ ឆែកឆេរ រកគ្រឿងថ្នាំញៀន ៧កញ្ចប់