មន្ទីរមុខងារ សាធារណៈបើកកិច្ច ប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១៥ និងទិសដៅការងារ ក្នុងឆ្នាំ២០១៦

កោះកុង : នៅព្រឹកថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៥ មន្ទីរមុខសាធារណៈ បើកកិច្ចប្រជុំ បូកសរុបការងារ ប្រចាំឆ្នាំ២០១៥ និងទិសដៅការងារ ក្នុងឆ្នាំ២០១៦ របស់មន្ទីរការងារ សាធារណៈរាជធានីខេត្ត។

ការបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១៦ និងទិសដៅការងារ ក្នុងឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈនិងគណៈប្រតិភូ អមដំណើរ ជាច្រើនរូប - លោក អិន សុវណ្ណចិន្តា អភិបាលរង ខេត្តកោះកុងនិង ប្រធានមន្ទីរមុខងារ សាធារណៈគ្រប់បណ្តាខេត្ត។

 នៅក្នុងកិច្ចប្រជុំបូកសរុបការងា ឆ្នាំ២០១៥និង ទិសដៅការងារឆ្នាំ ២០១៦ លោកកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានមានប្រសាសន៏ថា កិច្ចប្រជុំនេះមាន គោលបំណងចម្បងៗ ដើម្បីផ្លាស់ប្តូរ បទពិសោធន៏ការដឹកនាំ គ្រប់គ្រង មន្រ្តីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ និងពិនិត្យតាមដ្ឋាន វាយតម្លៃនូវលទ្ធិផល ការងារប្រចាំឆ្នាំ ២០១៥ រកឲ្យឃើញបញ្ហា ប្រឈមស្វែងរក ដំណោះស្រាយរួម និងរៀបចំផែនការណ៏រួម និងរៀបចំផែនការ សកម្មភាពការងារ សម្រាប់អនុវត្តន៏ នៅបណ្តាឆ្នាំ ខាងមុខរបស់ មន្ទីរមុខងារ សាធារណៈ រាជធានី/ខេត្ត និងធ្វើការផ្សព្វផ្សាយ ដល់អ្នកចូលរួម និងចែករំលែក ជូនអ្នកពាក់ព័ន្ធ អំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារ ក្នុងឆ្នាំ២០១៦ ដើម្បីរួមចំណែក លើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាព ការងារក្នុងវិស័យ មុខងារសាធារណៈ។

លោកកិត្តិបណ្ឌិតបានបន្តថា ចំណុចគន្លឹះដែល លោកចង់និយាយ នោះគឺ ធើ្វការរួមចំណែក ឲ្យសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ សហវត្សរបស់ រាជរដ្ឋាភិបាល និងធ្វើឲ្យប្រសើរឡើង នៅបរិយាកាស វិនិយោគសម្រាប់ អភិវឌ្ឍន៏ប្រកបដោយ ចីរភាពកំណើនការងារ និងមានប្រសិទ្ធភាព ក្នុងការងារ។ ហើយទន្ទឹងនិងការងារ សម្រេចបាននៅលទ្ធិផល ជាច្រើនក្នុងរយៈពេល ជាង២ឆ្នាំ ក្រសួងមុខងារ សាធារណៈ ក៏ជួបប្រទះនូវបញ្ហា ប្រឈមមួយចំនួនផងដែរ ដូចជាការ អភិវឌ្ឍស្ថាប័ន និងធន់ធានមនុស្ស មធ្យោបាយគាំទ្រ និងការសម្របសម្រួល ផ្នែកគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការណ៏សកម្មភាព។

លោកបានធ្វើការផ្តាំផ្ញើដល់មន្រ្តី មុខងារសាធារណៈ ទាំងអស់ត្រូវ យកចិត្តទុកដាក់ ទៅលើការងារ ដែលរាជរដ្ឋាភិបាល ប្រគល់ជូនដើម្បីបម្រើ ប្រជាពលរដ្ឋ និងត្រូវយកចំណេះដឹង ជំនាញវិជ្ជាជីវៈ ទស្សនៈសំខាន់ៗ ទាំងការផ្លាស់ប្តូរ បទពិសោធន៏ល្អៗ បន្ថែមលើដែលមានស្រាប់ នាពេលកន្លងមក។