ភ្លើងឆះផ្ទះបាយ ប្រជាពលរដ្ឋម្នាក់ សំណាងល្អបាន អ្នកភូមិសួនថ្មី ជួយពន្លត់ទាន់

ស្វាយរៀង៖ អគ្គីភ័យបាន ឆាបឆេះផ្ទះបាយ ប្រពលរដ្នយ៉ាង សន្ធោរសន្ធៅ សំណាងល្អមិន រាលដាលដល់អ្នកជិតខាង ខណៈដែលម្ចាស់ផ្ទះ មិនពន្លត់រងើកភ្លើងពេល ដែលដាំបាយរួច ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ទាន់។ ហេតុការនេះ បានកើតទ្បើង នៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

យោងតាមសេចក្តីរាយ ការពីប្រជាពលរដ្ឋ នៅភូមិសួនថ្មី បានអោយដឹងថា មានប្រជាពលរដ្ឋ ម្នាក់ឈ្មោះ យាយ ពីង អាយុ៥១ឆ្នាំ ជាស្ត្រីមេម៉ាយ បានចំអិនអាហារ ហូបបាយពេលថ្ងៃត្រង់ ខណៈដាំបាយ និងធ្វើម្ហូបរួចរាល់ មិនពន្លត់រងើកភ្លើងទេ ហើយក៏បង្កអោយ មានការឆាបឆេះទ្បើង ផ្អើលដល់ប្រជាពលរដ្ឋ ជិតខាងនាំគ្នាជួយ ពន្លត់ទាន់ពេល ពុំបានរាលដាលដល់ អ្នកខាងនោះទេ។

អ្នកភូមិម្នាក់ បាននិយាយថា នេះសំណាងហើយ ដែលភ្លើងមិនរាលដាល ដល់លំនៅដ្ឋានឯទៀត កុំអីមិនដឹងឆេះអស់ ប៉ុន្មានខ្នងនោះទេ៕