ក្រុមក្មេងស្ទាវ ៤០នាក់ ដេញកាប់ប្លន់ យកស្លាកលេខម៉ូតូ២ស្លាក និងរបួស ២នាក់

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុម បានបើកឆាកប្រយុទ្ឋគ្នា ទាំងកណ្តាលរាត្រី យ៉ាងអនាធិបតេយ្យ បណ្តាលអោយរងរបួស២នាក់ និងកាត់យកស្លាកលេខ ម៉ូតូអស់ពីរគ្រឿង។ ខណៈក្មេងស្ទាវដេញកាប់ ប្រហារគ្នាដោយដាវសាំម៉ូរ៉ៃ រត់ប្រដេញគ្នា ពាសពេញដងផ្លូវ ប៉ុន្តែមហាជន ប្រជាជន មិនបានឃើញវត្តមាន កម្លាំងនគរបាលប៉ុស្តិ៍ ទំនប់ទឹក ចេញមកអន្តរាគមន៍នោះទេ មិនដឹងថា គាតើជាប់យាមតាមក្លឹប តាមខារ៉ាអូរអស់ហើយក៏មិនដឹង ?

ហេតុការណ៍ដេញកាប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បើតាមសំដីពីក្រុមកេ្មងមានគ្នាតិច បានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេជិះម៉ូតូតាមបណ្តោយ ផ្លូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូ ពួកគេបានធ្លាយកង់ ហើយពួកគេក៏ឈប់ ដើម្បីប៉ះកង់ម៉ូតូ នៅមុខគ្រឹះស្ថានមីក្រូញិរញ្ញវត្ថុមួយកន្លែង ខណៈនោះក៏លេចមុខក្រុមជនបង្ករ មានគ្នាប្រមាណជា៤០នាក់ ម៉ូតូប្រមាណជា២០ប្រដាប់ ដោយដាវសាំម៉ូរៃដេញកាប់ពួកគេ បណ្តាលអោយរងរបួស២នាក់ និងបានកាប់យកស្លាកលេខម៉ូតូ អស់ចំនួន២ ទើបពួកជនបង្ករ បានរត់បាត់អស់ ។ ចំពោះអ្នករបួស ត្រូវបានមិត្តភ័ក្រ របស់ពួកគេដឹកយកទៅព្យាបាល នៅមន្ទីពេទ្យក្បែរនោះ ៕