បុរសម្នាក់ជិះម៉ូតូ គេចរថយន្តបត់បុក និងដើមម្ខុប រងរបួសធ្ងន់ នៅស្រុកស្វាយទាប

ស្វាយរៀង៖ បុរសម្នាក់ជិះម៉ូតូគេចរថយន្តបត់ចូលផ្ទះ គេហួសទៅបុក និងដើមម្ខុប បោកដួលរងរបួស ដៃយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតទ្បើង នៅម៉ោង១២ និង១៥នាទី ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ លេខ១ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

អ្នកឃើញហេតុការណ៍ បានអោយដឹងថា មានបុរសម្នាក់ ជិះម៉ូតូពីកើតទៅលិច ម្នាក់ឯងខណះដែល មកដល់ចំណុច កើតហេតុខាងលើ វ៉ាក់ជាមួយរថយន្ត ដែលបត់ចូលក្នុងផ្ទះ គេក៍ចាប់ហ្វ្រាំង ទាញចង្កូតមកអែម ខាងជ្រុលទៅបុក ដើមម្ខុបដួលបោក រងរបួសដៃធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ន ដែលឃើញហេតុការណ៍ នាំមកមន្ទីរពេទ្យ ជួយសង្គ្រោះ៕

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅទ្បើយទេគ្រូពេទ្យ កំពុងជួយសង្គ្រោះ៕

បុរសម្នាក់ជិះម៉ូតូ គេចរថយន្តបត់បុក និងដើមម្ខុប រងរបួសធ្ងន់ នៅស្រុកស្វាយទាប

បុរសម្នាក់ជិះម៉ូតូ គេចរថយន្តបត់បុក និងដើមម្ខុប រងរបួសធ្ងន់ នៅស្រុកស្វាយទាប