លិខិតឆ្លងដែន របស់អាល្លឺម៉ង់ មានឥទ្ធិពលបំផុត

ឡុងដ៏៖ វីសា ឬលិខិតឆ្លងដែន របស់ប្រទេសអាល្លឺម៉ង គឺជាវិសាដ៏មានឥទ្ធិពលបំផុត ដែលអាចធ្វើដំណើទៅ កាន់បណ្តាប្រទេស ផ្សេងៗរហូតដល់ទៅ ១៧៧ ប្រទេស ដោយឥតគិតថ្លៃ ឬដោយគ្មានលិខិតឆ្លងដែន នេះបើយោងតាម qz ចុះផ្សាយ ។

អ្នកដែលមានវីសា ប្រទេសអាល្លឺម៉ង់ អាចធ្វើដំណើរ ទៅកាន់ពិភពលោក ដោយឥតគិតថ្លៃ រហូតដល់ទៅ ១៧៧ ប្រទេស ក្នុងចំណោម ២១៨ ប្រទេស ដោយបានដំណើរ ការលើចំណុចនេះ តាំងពីឆ្នាំ២០១៤មកម្លេះ ។

សម្រាប់ប្រទេសស៊ុយអ៊ែត ជាប់ប្រទេសលេខ ២លើពិភពលោក ដោយមានវីសា ឆ្លងដែនដោយឥតគិតថ្លៃ ទៅកាន់ប្រទេស ១៧៦ ប្រទេស ហើយប្រទេសដែល ស្ថិតនៅលំដាប់ថ្នាក់ទី៣ គឺ បារាំង ហ្វាំងឡង់ អ៊ីតាលី អេស្ប៉ាញ និង ចក្រភពអង់គ្លេស ដោយអាចធ្វើដំណើរ ទៅកាន់ប្រទេសផ្សេងៗ ដោយឥតគិតថ្លៃ រហូតដល់ទៅ ១៧៥ ប្រទេស ។

សម្រាប់ប្រទេសដែល មានវីសា ឬលិខិតឆ្លងដែនដ៏អាក្រក់បំផុត គឺប្រទេស សុម៉ាលី អ៊ីរ៉ាក់ ប៉ាគីស្ថាន និង អាហ្វហ្គានិស្ថាន ៕

លិខិតឆ្លងដែន របស់អាល្លឺម៉ង់ មានឥទ្ធិពលបំផុត

  • លិខិតឆ្លងដែន របស់អាល្លឺម៉ង់ មានឥទ្ធិពលបំផុត已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:កំសាន្ត