នាង Suzy លេងស្ទីលប្លែក មើលមិនចង់ស្គាល់

កូរ៉េ៖ តារាស្រីដែលលេចធ្លោ ជាងគេក្នុងក្រុមចម្រៀង Miss A កញ្ញា Suzy ថ្មីៗនេះបានបង្ហោះ រូបភាពបីសន្លឹកក្នុង Instagram របស់នាងក្នុងស្ទីលប្លែក ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា ស្អាតខុសធម្មតា ។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្នុងរូបភាពអាវ ពុងពណ៌ក្រហម Suzy មិត្តស្រីរបស់កំពូល តារាសម្តែង Lee Minho ពិតជាស្រស់ស្អាតជា មួយនឹងសក់រួញគ្របស្មារ ព្រមទាំងភ្នែកបែបសិចស៊ី ហើយមានអ្នកគាំទ្រ មួយចំនួននិយាយថា តារារូបនេះមានមុខដូច ស្អាតដូចរូបគំនូរ។

តារាចម្រៀង និងជាតារាសម្តែង វ័យ២១ឆ្នាំ Suzy ហាក់មមាញឹកខ្លាំងណាស់ ទាំងផ្នែកចម្រៀង និងស្ពតពាណិជ្ជកម្ម ដែលគេធ្លាប់ឲ្យឈ្មោះថា ជាតារាស្រីដែលជួយ ស្រូចស្រង់ផលិតកម្ម JYP Entertainment ហើយចុងក្រោយនេះ នាងក៏កំពុងថត ខ្សែភាពយន្តថ្មី "Lightly, Ardently," ផងដែរជាមួយតារាសម្តែង Kim Woo-bin ដែលនឹងចាប់ផ្តើម បញ្ចាំងនៅខែកក្កដា ខាងមុខនេះ ៕

នាង Suzy លេងស្ទីលប្លែក មើលមិនចង់ស្គាល់

នាង Suzy លេងស្ទីលប្លែក មើលមិនចង់ស្គាល់

នាង Suzy លេងស្ទីលប្លែក មើលមិនចង់ស្គាល់