ស្ពាន​អ្នក​លឿង​រង​ការបំផ្លាញ​ជាថ្មី ដោយសារ​រថយន្ត​ដឹក​ត្រី​កោស​ខូច​កៅស៊ូ ប្រមាណ​៣២​ម៉ែត្រ​

​ភ្នំពេញ​៖ រឿង​បំផ្លាញ​ស្ពាន​ដោយសារ​រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​របស់​ស្ត្រី​ឈ្មោះ ម៉ែន ចាន់​បុប្ផា នៅ​ក្តៅ​ហុយៗ​មិនទាន់​ទាំង​ចាត់ការ​ផង ឥឡូវ​ស្រាប់តែ​រថយន្ត​ធុន​ធំ ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ កំពង់ចាម ៣A-០២៦៤ ដឹក​ត្រី ទម្ងន់​ប្រហែល​១០​តោន បាន​ឈប់​ចត​លើ​ស្ពាន​ដាក់​កំណល់ ខណៈពេល​ចេញដំណើរ​តៃកុង​បើក​ទាំង​ជាប់​កំណល់ បាន​បណ្ដាល​ឲ្យ​កំណល់​កៀរ​ដាច់​កៅស៊ូ ក្រាល​លើ ស្ពាន​អ្នក​លឿង (​ត្សឹ​បា​សា​) ប្រហែល ៣៥​ម៉ែត្រ សំណាងល្អ​សមត្ថកិច្ច​ឃើញ​ហើយ​ឃាត់​ទាន់ កុំ​អី​តៃកុង​នោះ​បើក​រត់​យ៉ាង​រំភើយ​ដូច​រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​របស់​ស្ត្រី​ឈ្មោះ ម៉ែន ចាន់​បុប្ផា បន្ទាប់ពី​បំ​ផ្ល​ញ​ស្ពាន​បាន​ត្រឹម​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ស្រែក​បន្ទរ​គ្នា​ឲ្យ​ដេញចាប់​ផ្អើល​ពេញ​ទូរទស្សន៍​។​

​នគរបាល​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា នៅលើ​ស្ពាន​អ្នក​លឿង (​ត្សឹ​បា​សា​) កាល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧ និង​៣៥​នាទី មាន​រថយន្ត ១​គ្រឿង​ដឹក​ធុង​ត្រី​ចំនួន​ប្រហែល ១០​តោន រថយន្ត​ម៉ាក​ហ៊ី​យុន​ដាយ​ពាក់ ស្លាក​លេខ​កំពង់ចាម 3A0264 បើក​ទាំង​ជាប់​កំណល់​កៀរ​ដាច់​កៅស៊ូ ក្រាល​ថ្នល់​ដុំៗ ប្រវែង​ប្រហែល ៣៥​ម៉ែត្រ ចំណែក​រថយន្ត និង​អ្នកបើកបរ​ឈ្មោះ ហេង ប៊ុន​ថង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បើករថយន្ត​បាន​ឃាត់​យកមក​អធិការ នគរបាល​ស្រុក លើកដែក​រង់ចាំ ចាត់ការ​តាម នីតិវិធី ។

​ករណី​បំផ្លាញ​ស្ពាន​អ្នក​លឿន​ម្តង​ហើយ​ម្តងទៀត​នេះ​កំពុង​តាម​លង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រ​សួស​សាធារណ ការ និង​ដឹកជញ្ជូន ខណៈ​យីអ៊ុន​កំពុង​ស្រុ​ឌ​ចុះ​ស្រាប់​ដោយ​ថ្មីៗ​នេះ​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រមាន​ផ្សាយ​តាម​ទូរទស្សន៍​ថា​ជា​រដ្ឋមន្ត្រី​ក្តោប​អំណាច​ស្ពឹក​ស្រពន់​ស្ទក់​នឹង​ការងារ ហើយ​ក្រសួង នេះ​មាន​ចំណាត់ថ្នាក់​ពិន្ទុ​ទាប់​បំផុត​ដូចនឹង​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ក្រោ​ការដឹកនាំ​របស់លោក អ៊ុក រ៉ាប៊ុន​។ លោក រដ្ឋមន្ត្រី​ទាំងពីរ​រូបនេះ​អាចជា​ឈ្នួន​ផ្ទុះ​នៃ​ការចាប់ផ្តើម​ធ្វើកំណែទម្រង់​គណៈរដ្ឋមន្ត្រី​របស់​រា​ជ​រដ្ឋ​ភិ​បាល​មុន​អាណត្តិ​៕

KA-29-02-2016-09 KA-29-02-2016-10 KA-29-02-2016-11 KA-29-02-2016-12

​បុរសអ្នកបើកបររថយន្ត