បុរស​ម្នាក់​គេច​ពី​រថយន្ត​កំពុងតែ​បត់​ទៅបុក​និង​ដើម​ក្រខុប របួសធ្ងន់ នៅ​ស្រុក​ស្វាយទាប​

ស្វាយរៀង: បុរស​ម្នាក់​រងរបួស​រយះ​ដៃ​ខាងឆ្វេង​ហូរឈាម ខណៈដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គេច​ពី​រថយន្ត​គេ​បត់​ទៅបុក​និង​ដើម​ក្រខុប ជាប់​ជញ្ជាំង​ផ្ទះ​។ ករណីនេះ​បានកើត​ឡើង​កាលពី​ម៉ោងជាង​១២ ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ប្រសូត្រ​១ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​

​បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា ៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី ឆ្នាំ​២០០៩ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-5010 បើកបរ​ដោយ​ឈ្មោះ សេក សារិទ្ធ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ទទា សង្កាត់ ចេក ក្រុង​/​ខេត្ត ស្វាយរៀង ធ្វើដំណើរ​ពី​កើតមក​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក (​គឺជា​ប្រភេទ​រថយន្ត​អង្គការ​) បត់​ទទឹង​ផ្លូវជាតិ​ស្រប​ពេលដែល​បុរស​ខាងលើ មក​ជិត​ដល់ ក៏​ហ្វ្រាំង​មិន​ជាប់ គេច​ទៅខាង​ជើង​ផ្លូវ បុក​ចំ​ដើម​ក្រខុប និង​រាន​ទេវតា​រយះ​ដៃ​ហូរឈាម​ដូច​អាករ​មាន់​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​លើក​បណ្តើរ​ទៅផ្ទះ​ពេទ្យ​នៅ​ជិត​នោះ​។​

​ក្រោយពី​កើតហេតុ​រួច​រថយន្ត​ខាងលើ​មិនបាន​ឈប់​មើល​នោះទេ​គឺ​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល​តែម្តង​៕​