ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​ប៉ូលិស និង​សាក្សី​ទាំងឡាយ​ថា មនុស្ស​យ៉ាងតិច​២១​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​២​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ទីក្រុង BAIDOA ក្នុង​តំបន់ BAY ភាគ​ខាងត្បូង​ប្រទេស​សូ​ម៉ា​លី ។

លោក MOHAMED OLOW នាយ​ប៉ូលិស​ក្រុង BAIDOA ឱ្យ​ដឹង​ថា រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះ​ក្បែរ​ភោជនីយដ្ឋាន មាន​មនុស្សនិយម​ចូល​ច្រើន​មួយ រួច​បន្ទាប់​មក​ជន​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​គេ​ក្នុង​ភោជនីយដ្ឋាន​មួយទៀត​និយម​ចូល​ដោយ​មន្ត្រី​រដ្ឋាភិបាល ។ ការ​ផ្ទុះ​ទាំងនេះ​សម្លាប់​មនុស្ស​២១​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល ហើយ​តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។ ប្រជាជន​ក្រុង BAIDOA ម្នាក់​រៀបរាប់​ថា ការ​ផ្ទុះ​ទាំង​២​នេះ​ពិតជា​ខ្លាំង ។ យើង​ស្តាប់​ឮ​ស្នូរ​ផ្ទុះ​ខ្លាំង​ក្នុង​ទីក្រុង​នេះ ៕