Leonardo DiCaprio និង Brie Larson បាន​ពានរង្វាន់​អូ​ស្ការ​

ពានរង្វាន់​អូ​ស្ការ​លើក​ទី​៨៨ ដែល​រៀបចំ​ដោយ​ក្រុម Academy of Motion Picture Arts and Sciences (AMPAS) ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​សាល​មហោស្រព Dolby Theatre ក្រុង​ហូលីវូដ រដ្ឋ​ឡូ​ស​អេ​ន​ជឺ​ឡែ​ស សហរដ្ឋអាមេរិក នា​ថ្ងៃទី​២៨ ខែកុម្ភៈ​។ ពានរង្វាន់​នេះ ឧទ្ទិស​ដល់​ស្នាដៃ​ភាពយន្ត​អាមេរិក​ចាប់តាំងពី​ឆ្នាំ​១៩២៩​មក​។​

​សម្រាប់​ស្នាដៃ​ភាពយន្ត​កាលពី​ឆ្នាំ​២០១៥ ដែល​ទទួលបាន​ជ័យលាភី «​ពានរង្វាន់​អូ​ស្តារ​» លើក​ទី​៨៨ រួមមាន​៖

ពាន Best Picture៖ Michael Sugar, Steve Golin, Nicole Rocklin, និង Blye Pagon Faust ក្នុង​រឿង​រឿង Spotlight

ពាន Best Director: លោក Alejandro G. Iñárritu  ដែល​ដឹកនាំ​រឿង The Revenant

​ពាន​តួឯក​ប្រុស​ឆ្នើម (Best Actor): Leonardo DiCaprio ក្នុង​រឿង The Revenant ដែល​ដើរតួ​ជា Hugh Glass
ពាន​តួឯក​ស្រី​ឆ្នើម (Best Actress): Brie Larson ក្នុង​រឿង Room ដែល​ដើរតួ​ជា Joy "Ma" Newsome
ពាន​តួរង​ប្រុស​ឆ្នើម (Best Supporting Actor): Mark Rylance ក្នុង​រឿង Bridge of Spies ដែល​ដើរតួ​ជា Rudolf Abel
ពាន​តួរង​ស្រី​ឆ្នើម (Best Supporting Actress)៖ Alicia Vikander ក្នុង​រឿង The Danish Girl ដែល​ដើរតួ​ជា Gerda Wegener
​ពាន Best Original Screenplay៖ Tom McCarthy និង Josh Singer ក្នុង​រឿង Spotlight
​ពាន Best Adapted Screenplay៖ Adam McKay និង Charles Randolph ក្នុង​រឿង The Big Short ក្រោម​ការដឹកនាំ​របស់ Michael Lewis
ពាន Best Animated Feature Film៖ Pete Docter និង Jonas Rivera ក្នុង​រឿង Inside Out
​ពាន​ភាពយន្ត​បរទេស​ឆ្នើម (Best Foreign Language Film)៖ រឿង Son of Saul របស់​ហុង​គ្រី ដែល​ដឹកនាំ​ដោយ László Nemes
ពាន Best Documentary – Feature៖ រឿង Amy  ដែល​ដឹកនាំ​ដោយ Asif Kapadia និង James Gay-Rees
ពាន Best Documentary – Short Subject៖ រឿង A Girl in the River: The Price of Forgiveness របស់​Sharmeen Obaid-Chinoy
​ពាន Best Original Score៖ រឿង The Hateful Eight  របស់ Ennio Morricone
ពាន Best Original Song៖ បទ "Writing's on the Wall" ក្នុង​រឿង Spectre ដែល​ប្រគំ និង​និពន្ធ​ដោយ Jimmy Napes និង Sam Smith
ពាន Best Sound Editing៖ រឿង Mad Max: Fury Road ដែល​បញ្ចូល​ដោយ Mark A. Mangini និង David White
ពាន Best Sound Mixing៖ រឿង Mad Max: Fury Road  ដែល​រៀបចំ​ដោយ Chris Jenkins, Gregg Rudloff និង Ben Osmo
ពាន Best Production Design៖ រឿង Mad Max: Fury Road ដែល​ច្នៃ​ដោយ Colin Gibson និង Lisa Thompson
​ពាន Best Cinematography៖ រឿង The Revenant – Emmanuel Lubezki
ពាន Best Makeup and Hairstyling៖  Mad Max: Fury Road ដែល​សម្អាង​ដោយ Lesley Vanderwalt, Elka Wardega, និង Damian Martin
ពាន Best Costume Design៖ រឿង Mad Max: Fury Road ដែល​រៀបចំ​ដោយ Jenny Beavan
ពាន Best Film Editing៖ រឿង Mad Max: Fury Road  ដែល​រចនា​ដោយ Margaret Sixel
ពាន Best Visual Effects៖ រឿង Ex Machina – Mark Williams Ardington, Sara Bennett, Paul Norris, និង Andrew Whitehurst៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​