ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!

ភ្នំពេញ៖ ស្រាបៀរលីអូ ទើបតែបានប្រគល់រង្វាន់ធំជាច្រើន ជូនដល់អ្នកឈ្នះពីកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត។ ការប្រគល់រង្វាន់នេះបានប្រារព្ធ ធ្វើនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០១៦ ក្នុងការប្រគុំតន្ត្រី របស់ស្រាបៀរលីអូ នៅឯសាល សន្និសិទ កោះពេជ្រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនស្រាបៀរលីអូ និង ចូលរួមជាសាក្សីពី សំណាក់អតិថិជនរាប់ពាន់នាក់ ព្រមទាំង អ្នកសារព័ត៌មានជាតិ និង អន្តរជាតិជាច្រើនរូបផងដែរ។

ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!
ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!
ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!

ជាមួយនឹងរង្វាន់សន្ធឹកសន្ធាប់ដូចជា ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១០០០​ ដុល្លា និងម៉ូតូ ហុងដាឌ្រីម​ (Honda Dream) បានធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងត្រេកអរ ក្លាយជាសក្ខីភាព ដ៏អស្ចារ្យមួយ ក្នុងកម្មវិធីនារាត្រីនោះ។ ប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់ និងរំជួលអារម្មណ៍ជាងនេះ ទៅទៀតនោះគឺ នៅពេលដែលលោក ញ៉ែត ជឿន ត្រូវបានពិធីករប្រកាស ឈ្មោះជាអ្នកឈ្នះរង្វាន់ រថយន្ត Mazda Pick-Up ដ៏ថ្មីស្រឡាងពីកម្មវិធី។ “ខ្ញុំតែងតែចូលរួមនៅក្នុងកម្មវិធីផ្សងសំណាង ផ្សេងៗ តែនេះជាលើកទី១ហើយ ដែលខ្ញុំបានឈ្នះរង្វាន់ធំ។ អគុណស្រាបៀរលីអូ ដែលបាន បង្កើតនូវកម្មវិធីដ៏អស្ចារ្យ នេះហើយខ្ញុំសូមជូនពរឲ្យស្រាបៀរលីអូ ទទួលបានការគាំទ្រកាន់តែ ច្រើន។” ប្រសាសន៍លោក ញ៉ែត ជឿន។ 

កម្មវិធី Leo Pull Ring 2016​​ គាស់ភ្លាម ឈ្នះភ្លែត តែងតែត្រូវបានធ្វើឡើងដើម្បី ជាការតបស្នង និងអរគុណ​ចំពោះអតិថិជនរបស់ខ្លួន។ ប៉ុន្តែឆ្នាំនេះ កម្មវិធីរបស់យើងមានភាព ជោគជ័យខ្លាំង បើប្រៀបធៀបទៅនឹងកម្មវិធីដែលស្រដៀងគ្នានា​ឆ្នាំមុនៗ។ “ជាមួយការពង្រឹង ផ្នែកចែកចាយ និងយុទ្ធសាស្រ្តទីផ្សារដ៏រឹងមាំ​  អាចធ្វើឲ្យយើងទទួលបានអតិថិជនកាន់តែច្រើន ជាងមុន”​ ប្រសាសន៍របស់លោក ព្រាប សុវណ្ណ។ 

អតិថិជនរបស់ស្រាបៀរលីអូ ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែមានឱកាសឈ្នះរង្វាន់ ជាបន្ត ជាមួយកម្មវិធី Leo Pull Ring 2016  គាស់ភ្លាម ឈ្នះភ្លែត របស់ស្រាបៀរលីអូ រហូតដល់ បំណាច់ឆ្នាំនេះ។ គ្រាន់តែគាស់គម្របដប ឬគម្របកំប៉ុងស្រាបៀរលីអូ នោះលោកអ្នកនឹងមាន ឱកាសឈ្នះរង្វាន់ធំ ដូចជា រថយន្ត Mazda pick-up សេរីថ្មី  ម៉ូតូ Honda Dream ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១០០០​ ដុល្លា និងរង្វាន់ ដទៃជាច្រើនទៀត។

ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!
ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!
ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!
ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!
ស្រាបៀរលីអូ​ បានរកឃើញអ្នកឈ្នះ រង្វាន់រថយន្ត Mazda pick up សេរីថ្មី ដំបូងគេក្នុង កម្មវិធី  Leo Pull Ring 2016​ គាស់ភ្លាមឈ្នះភ្លែត!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត