អត្ថប្រយោជន៍​នៃ​ទឹក​ដែល​អ្នក​នឹកស្មាន​មិន​ដល់​

អត្ថប្រយោជន៍​នៃ​ទឹក​ដែល​អ្នក​នឹកស្មាន​មិន​ដល់​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​ទូទៅ​របស់​ទឹក​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​មួយចំនួន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ដំណាក់កាល​ផ្តាច់​បារី​
នៅពេល​ដែល​អ្នក​សម្រេច​ចិត្ត​ផ្តាច់​បារី អ្នក​អាច​ផឹកទឹក​ឲ្យបាន​ច្រើន ដើម្បីឲ្យ​សារធាតុពុល​ទាំងឡាយ​ចេញមកក្រៅអ​ស់ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផឹក​ភេសជ្ជៈ​ដែលមាន​ស្ករ​ច្រើន កាហ្វេ ឬ​តែ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកស្រូប​យក​ជាតិ​កាហ្វេ​អ៊ី​ន​ចូលទៅក្នុង​រាងកាយ​អ្នក​ច្រើន ដែល​អាច​ធ្វើឲ្យ​អ្នកងាយ​ប្រឈមមុខនឹ​ង​ជំងឺ​ផ្សេងៗ​បាន​។​

ដំណាក់កាល​មក​រដូវ​
នៅពេល​ដែល​មក​រដូវ​ម្តងៗ មាន​នារី​មួយចំនួន​តែងតែមាន​អា​ការៈឈឺ​ក្បាល អារម្មណ៍​មិន​ប្រក្រតី ឈឺ​ចង្កេះ ឈឺ​ពោះ ហើមពោះ​ជាដើម ថែម​ទាំង​ប្រពន្ធ័​ការពាររាងកាយ​ចុះខ្សោ​យ​ទៀតផង ដូចនេះ​អ្នក​អាច​ផឹកទឹក​ក្តៅ​អ៊ុនៗ​ច្រើន​ដើម្បី​បំបាត់​អាការៈ​ទាំងនេះ ថែម​ទាំង​អាច​ធ្វើឲ្យ​ឈាម​ដើរ​បាន​ស្រួល​ទៀតផង​។​

អារម្មណ៍​មិន​ល្អ​
នៅពេលដែល​មាន​អារម្មណ៍​មិន​ល្អ មនុស្ស​ភាគច្រើន​តែងតែ​ទិញ​ឥ​វ៉ាន់ មើល​កុន រក​មិត្តភក្តិ​ជជែក​លេង មើល​សៀវភៅ ហាត់ប្រាណ ឬ​បរិភោគ​អាហារ​ជាច្រើន​ដើម្បី​ធ្វើឲ្យ​ខ្លួន​សប្បាយចិត្ត តាមពិត​អ្នក​មិនបាច់​ធ្វើ​ច្រើន​យ៉ាង​នេះ​ក៏​បាន​ដែរ អ្នក​គ្រាន់តែ​ផឹកទឹក​ក្តៅ​អ៊ុនៗ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រស់ស្រាយ និង​ស្ងប់​បាន​។​

ផឹកថ្នាំ​
នៅពេល​ដែល​អ្នក​ផឹក​ថ្នាំ ក្រៅពី​ទឹក​ធម្មតា អ្នក​មិន​អាច​ផឹក​ជាមួយ​ភេសជ្ជៈ​ផ្សេងៗ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង ម្យ៉ាងទៀត​វា​អាច​ប្រតិកម្ម​គ្រប់​ពេលវេលា​ដោយ​អ្នក​មិន​អាច​ដឹង​ទុកជាមុន​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។