​តើ​ក្បាលពោះ​របស់​បុរស កើត​ពី​ការ​ផឹកស្រា​បៀរ​ឬ​?

​តើ​ក្បាលពោះ​របស់​បុរស កើត​ពី​ការ​ផឹកស្រា​បៀរ​ឬ​?

​មាន​អ្នកខ្លះ​បា​រម្ហ​ថា​នៅពេល​ដែល​ផឹក​ស្រា​បៀរ​ច្រើន វា​អាច​ធ្វើឲ្យ​ធាត់ និង​មាន​ក្បាលពោះ ប៉ុន្តែ​តាមពិតទៅ​ស្រា​បៀរ និង​ក្បាលពោះ​គឺ​គ្មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើយ ព្រោះ​នៅក្នុង​ស្រា​បៀរ​ទាំងនោះ​គ្មាន​សារធាតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ក្បាលពោះ​ទេ ប៉ុន្តែ​ប្រសិនជា​ពេល​ដែល​អ្នក​ផឹក​ស្រា​បៀ​រ ហើយ​អ្នក​ក្លែម​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​គ្រឿងក្លែម​ច្រើន នោះ​អ្នក​ប្រហែលជា​អាច​មាន​ក្បាល​ពោះ​ហើយ ព្រោះ​អាហារ​ទាំងនោះ​អាច​កក​ជា​អាស៊ីត​ខ្លាញ់​នៅ​ពោះ​អ្នក​បាន​យ៉ាង​ងាយ​។​

​មាន​បុរស​វ័យ​ជំទង់​ជាច្រើន​តែងតែមាន​ក្បាលពោះ​ដូច​ឳ​ឡឹ​ក​អញ្ចឹង នេះ​ជា​សញ្ញា​នៃ​ការខ្វះ​សារធាតុចិញ្ចឹម​នោះទេ ហើយ​នៅពេល​ដែល​អ្នក​គេង​មិន​គ្រប់​ក៏​វា​អាច​មាន​ក្បាលពោះ​ដូចគ្នា ដោយសារ​តែ​ពេល​ដែល​អ្នក​គេង​មិន​លក់​នៅ​ពេលយប់ អាស៊ីត​ខ្លាញ់​នឹង​រត់​មក​លើ​ពោះ​អ្នក​ដែល​អាច​កក​ជា​ខ្លាញ់ ហើយ​ធ្វើឲ្យ​ក្បាលពោះ​អ្នក​កាន់តែ​ធំ ជាង​នេះ​ទៅទៀត​នៅ​ពេល​ដែល​អ្នក​អង្គុយ​ធ្វើកា​រងារ​យូរ វា​ក៏​អាច​ធ្វើឲ្យ​អ្នក​មាន​ក្បាលពោះ​ដូចគ្នា ដោយសារ​តែ​អ្នក​អង្គុយ​យូរ ហើយ​មិន​បាន​ហាត់ប្រាណ នោះ​អាស៊ីត​ខ្លាញ់​ទាំងអស់​នឹង​ក​កលើ​ពោះ ហើយ​មិន​អាចរ​ត់​ទៅ​ណា​បានឡើយ​។ ជាង​នេះ​ទៅទៀត​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ប្រុស​ម្នាក់​មាន​ផ្ទុក​កោសិកា​ខ្លាញ់​រហូតដល់​ទៅ​៣០០​លាន ដូចនេះ​វា​នឹង​ចាប់ផ្តើម​បញ្ចេញ​មកលើ​ពោះ និង​ជុំវិញ​ចង្កេះ​អ្នក និង​រាងកាយ​អ្នក​នៅ​ពេល​ដែល​អ្នកមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ វា​នឹង​បញ្ចេញ​បន្តិច​ម្តងៗ ដូចនេះ​ការ​ផឹកស្រា​បៀ​រ និង​ការ​ដុះ​សាច់​នៅ​ជុំវិញ​ចង្កេះ​គឺ​គ្មាន​ទំនាក់ទំនង​គ្នា​នោះទេ ប៉ុន្តែ​ប្រសិនជា​អ្នក​ជក់បារី​ផង ហើយ​ផឹកស្រា​បៀរ​ផង នោះ​អត្រា​នៃ​ការ​មាន​ក្បាលពោះ​គឺ​ខ្ពស់ជាង​អ្នក​ដែល​មិន​ជក់បារី ហើយ​ផឹក​តែប៉ុណ្ណោះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​ក្បាលពោះ​របស់​បុរស កើត​ពី​ការ​ផឹកស្រា​បៀរ​ឬ​?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:ជំងឺទូទៅ
Tags: