បង្ក្រាប​កាស៊ីណូ​អត់​ច្បាប់នៅ​ខេត្តសៀមរាប​

Doliprane TVC

កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរ​បាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក​វរៈសេនីយ៍ឯក​ស្រី យូ​រា មេបញ្ជាការរង​កងរាជអាវុធហត្ថ និង ​លោក​វរៈសេនីយ៍ឯក ជា ដា​លុច មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះទៅ​បង្ក្រាប​ទីតាំង​បន​ល្បែង​កាស៊ីណូ​ឥត​ច្បាប់​មួយកន្លែង បើក​ឲ្យ​ពល​ខ្មែរ​ចូល​លេង​ជា​ចំហរ នៅ​កណ្តាល​ទីក្រុង​សៀមរាប ។ ហេតុ​ការ​ណ៏​ចុះបង្ក្រាប​របស់​កម្លាំង​សម្ថ​កិច្ច​ខាងលើនេះ បាន​ប្រព្រឹត្តឡើង​កាលពី​វេលា ម៉ោង ៧ យប់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ជាមួយគ្នានេះ​សមត្ថកិច្ច​បាន​ធើ្វ​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ១៤ នាក់ ដែលជា​បុគ្គលិក​បំរើការ​នៅ​ទីតាំង​កាស៊ីណូ​និង​ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ ។

បង្ក្រាប​កាស៊ីណូ​អត់​ច្បាប់នៅ​ខេត្តសៀមរាប​

បង្ក្រាប​កាស៊ីណូ​អត់​ច្បាប់នៅ​ខេត្តសៀមរាប​

ទីតាំង​បន​ល្បែង ដែល​ត្រូវបាន​បង្ក្រាប ដោយ​សមត្ថកិច្ច​ចំរុះ​នោះ គឺ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ តាម​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ខាងលើនេះ សមត្ថកិច្ច ចម្រុះ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន ១៤ នាក់ ក្នុងនោះ​មាន​មនុស្ស ស្រី​៥​នាក់ និង​ប្រុស​៩​នាក់ ហើយ​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៏បាន​នាំយក​មនុស្ស ប្រុស​ស្រី​ទាំងនោះ ទៅកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​សួរ នាំ​និង​វែកមុខ​រក​ម្ចាស់​បន​ល្បែង ដែល​ថ្លើមធំ​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​លេង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អាយ្យ​ការ​សាលាដំបូង​ខេត្តសៀមរាប​បន្ត​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់ ។

បង្ក្រាប​កាស៊ីណូ​អត់​ច្បាប់នៅ​ខេត្តសៀមរាប​

ទោះជា​យ៉ាងណា​ក៏ដោយចុះ ជុំវិញ​ករណី​ចុះបង្ក្រាប​បន​ល្បែង​កាស៊ីណូ​អត់ ច្បាប់​ខាងលើនេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​បង្ហើប​ឈ្មោះ​ម្ចាស់​បន​ល្បែង​នោះ នូវឡើយ​ទេ ព្រោះ​ពេលវេលា​យប់​ជ្រៅ​ពេក ។ ចំណែក​ពលរដ្ឋ​ដែល​នៅក្បែរ​ខាង​បន​ល្បែង​កាស៊ីណូ ខុសច្បាប់​ខាងលើនេះ បាននាំគ្នា​សាទរ​និង​ចំណាត់ការ​របស់​សមត្ថ​កិច្ច ព្រោះ​ការបើក​បន ល្បែង ស៊ីសង​មិនបាន​ជួយ​អ្វី​ដល់​ពួកគាត់​ឡើយ ក្រៅពី​កើតមាន​ចោរកម្ម​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នោះ ។

បង្ក្រាប​កាស៊ីណូ​អត់​ច្បាប់នៅ​ខេត្តសៀមរាប​

ជាងនេះទៅទៀត ពួកគាត់​ចង់​ឲ្យ​សមត្ថកិច្ច​បន្ត​បង្ក្រាប​ទីតាំង ភ្នាល់​បាល់​ផ្សេងៗ​ទៀត ដែល​បង្កប់ខ្លួន​នៅតាម​ម៉ា​ត​និង​សណ្ឋាគារ​ឲ្យ​ដូចជា​ភ្លៀងរលឹម​ដើម្បី​អនុវត្តិ​ន៏ តាម​យន្តការ​លក្ខណៈសម្បត្តិរ​បស់​ភូមិ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ សុថា​ត់​