ជនសង្ស័យ​ចាប់ជំរិត ២ នាក់​ ត្រូវបាននគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាលបង្ហាញមុខ​ជាសាធារណៈ

Doliprane TVC

​ រាជធានី​ភ្នំពេញ​៖​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ បានស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចាប់ជំរិត​២​នាក់​និង​បានបង្ហាញ​ មុខ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ​នេះ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ បង្ហាញមុខ​១.​ឈ្មោះ​នូ ចាន់​លី ហៅ ទូច ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​ជា​អ្នក​រៀប​គំ​ម្រោ​ង​ការ និង​ផ្តល់​រថយន្ត សំរាប់ធ្វើ​សកម្មភាព​ចាប់ជំរិត​ស្នាក់នៅ​ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២ ឈ្មោះ​សូ ចំរើន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនដៃដល់​ស្នាក់នៅ​មិន​ពិតប្រាកដ​និង​មាន​ស្រុកកំណើត​ភូមិ​ត្រាំ​ង​ពន្លៃ ឃុំ​ស្នំ​ក្រពើរ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

ជនសង្ស័យ​ចាប់ជំរិត ២ នាក់​ ត្រូវបាននគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាលបង្ហាញមុខ​ជាសាធារណៈ

​លោក​ វរៈសេនីយ៍ទោ ប៊​ន សត្យា​នាយ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង ២ នាក់ ជា​មុខសញ្ញា​គំរាម​សម្លាប់​និង​ជំរិត​ទា​ប្រាក់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ជា ណារិន អាយុ ៥៧ មុខរបរ ទិញ​ដី លក់​ដី កាលពី​ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​យកប្រាក់​អស់​ចំនួន ៦ ពាន់​ដុល្លារ ។ នៅក្នុង​សកម្មភាព​ជនសង្ស័យ​បានរៀបចំ​គម្រោង​ដើម្បី​ជំរិត​ទារប្រាក់​ដោយ​ ទាក់ទង​ជនរងគ្រោះ សួររក​ទិញ​ដី និង ណាត់គ្នា​ទៅ​មើល​ដី​នៅ​កន្លែង​ស្ងាត់​ហើយ​ដក​កាំភ្លើងខ្លី​ភ្ជង់​ឱ្យចូល​ ក្នុង​រថយន្ត​គំរាម​សំលាប់​ដោយ​ឱ្យ​ជនរងគ្រោះ​ទូរស័ព្ទ​ទៅ​កូន​យកប្រាក់​ ចំនួន ៦០០០ ដុល្លារ ។ បន្ទាប់​ជំរិត​ទា​ប្រាក់​បានសម្រេច​ជនរងគ្រោះ ក៍​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ។​

ជនសង្ស័យ​ចាប់ជំរិត ២ នាក់​ ត្រូវបាននគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាលបង្ហាញមុខ​ជាសាធារណៈ

​ លោកនាយ​ការិយាល័យ​បានឱ្យ ដឹង​ទៀតថា​ដោយមាន​ការស្រាវជ្រាវ​សមត្ថកិច្ច​ក៍​បានកំណត់​មុខសញ្ញា​ហើយ​ឈានទៅ ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ដែល​ម្នាក់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ ១៩ ខែ​កុ​ម្ភះ​ឆ្នាំ ២០១៦ ក្នុងភូមិ​ក្រាំង​ដូនតី​សង្កាត់​ចោមចៅ​និង​ម្នាកទៀត​ឃាត់ខ្លួន​នៅ​ច្រកទ្វារ ​អន្តជាតិ​អូរ​ស្មាច់​ក្នុងភូមិ​អូរ​ស្មាច់ ឃុំ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ម៉ោង ៤ រសៀល ថ្ងៃទី ២១ ខែ​កុ​ម្ភះ​ឆ្នាំ ២០១៦ ព្រមទាំង​ដកហូត​អាវុធ​ខ្លីម៉ាក k59 ចំនួន ១ ដើម និង រថយន្ត​ម៉ាក​កាមរី ពណ៌ ស្លែ​សេរី ១៩៩៣ គ្មាន ស្លាក​លេខ ដែលជា​មធ្យោបាយ​ធ្វើ​សកម្មភាព ៕

                                                                 ប្រភព : TV5  ( ម៉េង ធា​ )