អ្នករត់ម៉ូតូ​ឌុប​ម្នាក់​ត្រូវចោរវាយប្លន់យកម៉ូតូបាន​សម្រេច តែ​​ប្រជាពលរដ្ឋ​ជួយចាប់បាន​

Doliprane TVC

​ភ្នំពេញ​ : ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​បុរស​ជា​អ្នករត់​ម្នាក់​បានសម្រេច កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២៥ ខែកុម្ភៈ  ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងជើង និង របង​វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ជាប់​ព្រំប្រទល់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រួចហើយ​ព្យាយាម​ជិះ​គេចខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ស្រែកថា​ចោរ​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នាំគ្នា​ព័ទ្ធ​ចាប់បាន​វាយ​ទ្រោម​ខ្លួន​ទើប​ ប្រគល់ឱ្យ​សមត្ថកិច្ច ។​

អ្នករត់ម៉ូតូ​ឌុប​ម្នាក់​ត្រូវចោរវាយប្លន់យកម៉ូតូបាន​សម្រេច តែ​​ប្រជាពលរដ្ឋ​ជួយចាប់បាន​

អ្នករត់ម៉ូតូ​ឌុប​ម្នាក់​ត្រូវចោរវាយប្លន់យកម៉ូតូបាន​សម្រេច តែ​​ប្រជាពលរដ្ឋ​ជួយចាប់បាន​

ជនរងគ្រោះ​ឈ្មោះ ជិត វុទ្ធី  ភេទ​ប្រុស អាយុ ៥០  មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ម្តុំ​ព្រៃ​ស   សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ ចំណែក​ជនសង្ស័យ​ឈ្មោះ ឡេង​ ហ៊ី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរប​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ម្តុំ​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ តាម​ការរៀបរាប​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​លោក បាន​រត់​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ បន្ទាប់មក​រួប​គាត់​ក៏បាន​ហៅ​ម៉ូយ​ម្នាក់ ( ​ជា​ជនសង្ស័យ ​)​ ដោយ​ឌុប​មក​ម្តុំ​វត្ត​អង្គ​តា​មិញ​ទៅមក​ក្នុងតម្លៃ ១ ម៉ឺន​រៀល ។ ខណៈ​ឌុប​មកដល់​ជនសង្ស័យ​ក៏បាន​ឱ្យ​រួប​គាត់​ឌុប​ទៅ​ម្តុំ​លូ​ប្រាំ​ទៀត ។​

អ្នករត់ម៉ូតូ​ឌុប​ម្នាក់​ត្រូវចោរវាយប្លន់យកម៉ូតូបាន​សម្រេច តែ​​ប្រជាពលរដ្ឋ​ជួយចាប់បាន​

សាក្សី ​ដដែល​បាន​បន្តថា​បន្ទាប់ពី​ឌុប​ទៅដល់​លូ​ប្រាំង​ហើយ ជនសង្ស័យ​បានឱ្យ​គាត់​ឌុប​មក​ម្តុំ​វត្ត​អង្គ​តា​មិញ​វិញ ខណៈ​ដឹក​មកដល់​ជនសង្ស័យ​ក៏បាន​ឱ្យ​គាត់​ឈប់​ចាំ​យក​ប្អូន​តិច​សិន ហើយ​រួប​គាត់​ព្រម​ចាំ ។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​វាយ​ទៅលើ​រួប​គាត់​ បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​ទើប​យក​ម៉ូតូ​ជិះ​រត់គេចខ្លួន  ដោយ​ឃើញ​ដូចនេះ​រួប​គាត់​ក៏បាន​រត់តាម​ក្រោយ​បណ្តើរ និង ស្រែកថា​ចោរៗ​បណ្តើរ ទើប​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​ង​នាំគ្នា​ព័ទ្ធ​ចាប់បាន​ភ្លាមៗ និង វៃ​ទ្រោម​ខ្លួន​ទើប​ប្រគល់ឱ្យ​សម​ត្កិ​ច្ច​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​សាកសួរ​បន្ត ។​

​ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​នាំ​ជនរងគ្រោះ​ទៅ​ ដាក់​ពាក្យបណ្តឹង​ដើម្បី កសាង​សំណុំរឿង​ទៅ​អធិការ​ដោះស្រាយ​បន្ត ៕