​រឿង​ទាំង​៤​ដែល​ធ្វើឲ្យ​កូនខ្លាច​បំផុត​

​រឿង​ទាំង​៤​ដែល​ធ្វើឲ្យ​កូនខ្លាច​បំផុត​

​មិន​ថា​កូន​ក្មេង​នៅ​ដំណាក់កាល​ណា​ឡើយ​សុទ្ធ​តែ​ខ្លាច​នូវ​រឿង​ទាំង​៤​នេះ ដូចនេះ​នៅពេល​ដែល​អ្នក​មើល​ថែទាំ​កូន ចូល​អ្នក​កុំ​ប្រព្រឹត្ត​នៅ​ចំពោះមុខ​កូន​ឲ្យសោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​ជាខ្លាំង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ឳ​ពុក​ម្តាយ​មិន​កំដរ​គេ​
យើងខ្ញុំ​ជឿជាក់ថា​ឳ​ពុក​ម្តាយ​គ្រប់រូប​សុទ្ធតែ​ស្រលាញ់​កូន​ទាំងអស់ ប៉ុន្តែ​បើ​អ្នក​ស្រលាញ់ ហើយ​គ្មាន​ពេល​កំដរ​កូន ហើយ​គិតតែ​ពី​ការងារ​របស់​ខ្លួន នោះ​កូន​អ្នកនឹង​លូតលាស់​មិនបាន​ល្អ គេ​នឹង​មាន​ចិត្ត​ឯក​កោរ ដោយ​មិន​ព្រម​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ឡើយ​។​

ពាក្យ​ថា “​កូន​ជា​ក្មេង​ដែល​រើស​មក​ទេ​”
មាន​កូន​ក្មេង​ជា​ច្រើន​ចូលចិត្ត​សួរ​ឳ​ពុក​ម្តាយ​របស់​ខ្លួន​ថា គេ​យក​មក​ពី​ណា​? ហើយក៏​មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​លេងសើច​ក៏​ឆ្លើយថា​យក​មក​ពី​ធុងសំរាម នេះ​ជា​ពាក្យ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​កូន​ជា​ខ្លាំង វា​ធ្វើ​ឲ្យ​កូន​គ្មាន​អារម្មណ៍​សុវត្ថិភាព ដោយ​កូន​ទុក​ពាក្យ​ដែល​អ្នក​និយាយ​ជា​ការពិត ដូចនេះ​កូន​នឹង​មិន​អាច​រស់នៅ​ក្នុង​ស្ថានភាព​ស​ប្បាយឡើយ ដោយសារ​តែ​ពាក្យ​មួយ​ម៉ាត់​នោះ​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​គេ​ទៅ​ហើយ​។​

ម៉ាក់​ប៉ា​បញ្ចេញ​កំហឹង​ដាក់​កូន​
កូន​ខ្លាច​បំផុត​នៅពេល​ដែល​អ្នក​បញ្ចេញ​កំហឹង​លើ​គេ ដោយ​គេ​មិនដឹង​សោះ​ថា​គេ​បាន​ធ្វើ​អ្វី​ខុស ហើយ​វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​ច​រឹត​របស់​កូន​យ៉ាង​ងាយ​នៅពេល​ដែល​អ្នក​តែងតែ​ធ្វើបែបនេះ ដូចនេះ​មុននឹង​អ្នក​ស្រែក​ស្តីបន្ទោស​ឲ្យ​កូន អ្នក​គួរតែ​ប្រាប់​គេ​ថា​គេ​បាន​ធ្វើ​អ្វី​ខុស​ជា​មុន​សិន​។​

ម៉ាក់​ប៉ា​ឈ្លោះ​គ្នា​
មាន​គ្រួសារ​មួយចំនួន​តែងតែ​ឈ្លោះ​គ្នា​នៅ​ចំពោះមុខ​កូន​ជានិច្ច មិន​ត្រឹមតែ​ប៉ុណ្ណោះ​តែងតែ​ប្រើពាក្យ​មិន​ល្អ​មួយចំនួន​នៅ​ចំពោះមុខ​កូន ជាង​នេះ​ទៅ​ទៀត​បើ​ធ្ងន់ធ្ងរ​អាច​ប្រើ​អំពើ​ហឹង្សា​នៅ​ចំពោះ​មុខ​គេ​ទៀត​ផង ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ទាំង​ពីរ​កំពុងតែ​ឈ្លោះប្រកែក​គ្នា កូន​មាន​អាមរ​ម្មណ៍​ភ័យខ្លាច​យ៉ាងណា នោះ​យូរ​ទៅ​វា​នឹង​ធ្វើឲ្យ​កូន​មាន​ជំងឺ​ម្យ៉ាង គឺ​ជំងឺផ្លូវចិត្ត​ដែល​ពិបាក​នឹង​ព្យាបាល​ខ្លាំង​ណាស់​ទោះបីជា​អ្នកមាន​លុយ​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​ព្យាបាល​កូន​បាន​ដែរ វា​នឹង​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​កូន​អស់​មួយ​ជីវិត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។