ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ៖​ កាលពី​ព្រឹក​​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​​ GHI​ ជាង​​៩០០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​​ពីមុខ​រោងចក្រ ស្ថិត​​ក្នុងភូមិ​ប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​ ដោយ​តវ៉ា​ទាមទា​រ​លក្ខខណ្ឌ​ការ​ងារ​​ច្រើន​ចំណុច​​ដោយ​ចោទ​​ថា ខាង​រោងចក្រ​ខាងលើ ​បាន​បំពាន ​និង​រំលោភសិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ ។

តំណាង​​​កម្មករ​​ក៏​បាន​បញ្ជា​ក់​ពី​បញ្ហា​ ដែល​ខាង​រោងចក្រ​បាន​គាប​សង្កត់​ផង​ដែរ ហើយ​ទាមទា​រសិទ្ធិការងារ​ចំនួន​១៤​ចំណុច ក្នុង​នោះ​ មាន​៥​ចំណុច​ដែល​សំខាន់ ទី​១​-ទាមទារ​ឱ្យ​​មាន​​ទ្វារ​សុវត្ថិ​ភាព ​ក្នុង​រោងចក្រ​ការពារ​ក្រែង​មាន​អគ្គិ​​ភ័យ​ណាមួយ​​កើតឡើង​
ដោ​យ​ថាហេតុ ទី​២-​ទាមទា​រលុយ​ថ្លៃ​បាយ​ចំនួន​​៤​ពាន់​រៀល​​ក្នុង​១​ថ្ងៃ ទី​៣-សុំកុំ​ឱ្យ​ខាង​រោងចក្រ ​កុំ​​គាបសង្កត់លើក​ម្មករ សូ​ម្បី​ពេល​វេលា​​ចូល​​បន្ទប់​ទឹក ទី​៤-​សូម​កុំ​បញ្ឈប់​​កម្ម​ការិ​​នី​ ដែល​មាន​ផ្ទៃពោះ និង​ទី​៥-​ទាមទា​រ​សិទ្ធិ​បន្តការងារ​ក្រោយ​រយៈពេល​២​ឆ្នាំ និង​លក្ខ​ខណ្ឌ​​នានា​ផ្សេង​​ទៀត ​។

ជុំវិញ​ការ​តវ៉ា​របស់​កម្មករ​នេះ​ បុរស​ឈ្មោះ​ឡាក់​ ដែល​គេ​ស្គាល់​ថា​ ជា​តំណាង​ខាង​រោងចក្រ​ខាងលើ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ដោយ​លោក​បដិសេធ​ន៍​ជួប​ជាមួយ​អ្នក​សារ​ព័​ត៌​​មាន ។ យ៉ាងណា ​ការ​ធ្វើ​កូដកម្ម​នេះ​ មិន​មាន​ករណី​អំពើ​ហិ​ង្សា​ណាមួយ​កើតឡើង​ទេ ដោយ​កម្មករ​គ្រាន់តែ​នាំ​គ្នាឈរ​ស្រែក​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ហើយ​ពេល​នោះ​ ក៏​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន ​ចុះ​មក​ការពារ​សុវត្ថិ​ភាព​ និង​ថែរក្សា​សណ្ដាប់ធ្នាប់​ដែរ​ ។ ​