Van Gaal និង Wenger កោតសរសើរ​យុវជន​ក្មេង Marcus Rashford

អ្នកចាត់ការ​ទូទៅ​ក្លិប​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford គឺជា «យុវជន​មាន​ទេពកោសល្យ​ពិសេស»។

rashfordកីឡាករ​វ័យ ១៨ ឆ្នាំ​រូបនេះ ​បានចាប់ផ្តើម​អាជីព​នៅ Premier League ជាមួយនឹង​គ្រាប់​បាល់​ពីរ​គ្រាប់ ក្នុង​រយៈពេល​ ៣នាទី ពេលដែល United ផ្តួល​កាំភ្លើង​ធំ Arsenal ៣-២ កាលពី​ម្សិលមិញ។ Rashford ថែមទាំង​ធ្លាប់​រកបាន​ពីរ​គ្រាប់​ឲ្យ​ក្លិប​របស់គេ​ដំបូង​នេះ ក្នុងការ​ប្រកួត Europa League ជាមួយ ក្រុម​ដា​ណឺ​ម៉ាក់ FC Midtjylland កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ័​សប្តាហ៍​មុន​ផងដែរ។

លោក Van Gaal បាន​និយាយថា «យុវជន​តែងតែ​លេង​បានល្អ ក្នុង​ប្រកួត​ដំបូង​របស់គេ។ ខណៈ​ប្រកួត​ទី​ពីរ​គឺ​ផ្សេងគ្នា ប៉ុន្តែ Marcus លេង​បានល្អ​ទាំងពីរ​តែម្តង ដូច្នេះ​រូបគេ ពិត​ជាមាន​ទេពកោសល្យ​ពិសេស»។ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​នេះ​បន្ថែមថា «ទម្រង់​លេង​របស់គេ គឺ​ល្អប្រសើរ​ជាង​ការប្រកួត​ទីមួយ​ទៀត»។
លោក Arsene Wenger គ្រូបង្វឹក​របស់ Arsenal បានបង្ហាញ​អារម្មណ៍​រំភើប​ភ្ញាក់ផ្អើល ដោយ​ទម្រង់​លេង​របស់ Rashford ផងដែរ។
លោក​និយាយថា «កីឡាករ​ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ចំពោះ​ទេពកោសល្យ​វ័យឆ្លាត គឺជា Rashford ដោយសារ រយៈពេល​នៃ​ការធ្វើ​ចលនា​លេង និង​ភាព​​ឆ្លៀ​សវៃ​របស់គេ»។ លោក​ថ្លែងថា «ការធ្វើ​ច​លនា​​នៅក្នុង​ប្រអប់​ទី គឺ​វា​អស្ចារ្យ​ខ្លាំងណាស់ និង​រូបគេ​នឹង​អាច​ក្លាយជា កីឡាករ​ម្នាក់​ដែល​ផ្តល់​​ភាព​ភ្ញាក់ផ្អើល​ជា​វិជ្ជមាន សម្រាប់ Manchester United ដែលជា​អ្វីដែល​ខ្ញុំ​បាន​មើលឃើញ​ថ្ងៃនេះ»៕