គ្រូបង្វឹក Spurs ថាគាត់មិនដែល​ជជែកគ្នា​ពីរឿងចង់បាន​ពាន Premier League ឡើយ

កីឡាក​របស់​ក្លិប​ Tottenham Hotspurs មិន​ធ្លាប់​ជជែក​គ្នា​អំពី​ការ​ឈ្នះ​ពាន Premier League នោះទេ។ នេះ​បើតាម​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប លោក Mauricio Pochettino។

spurs-coachSpurs កំពុងស្ថិត​ក្នុង​ចំណាត់​ទី​ពីរ​នៅក្នុង​តារាង, ចាញ់​ក្លិប Leicester ដែល​កំពុង​ឈរ​លេខ​មួយ​ ២ ​ពិន្ទុ និង​កំពុង​តាម​ពីក្រោយ បន្ទាប់ពី​ផ្តួល Swansea ២-១ នៅ​កីឡដ្ឋាន White Hart Lane កាលពី​ម្សិលមិញ។ លោក Pochettino ​ប្រាប់​សារព័ត៌មាន Sky Sports ថា «គ្មាន​នរណាម្នាក់​និយាយ​ពី​ពានរង្វាន់ នៅក្នុង​បន្ទប់​ផ្លាស់​ខោអាវ​ឡើយ» ។ « ប៉ុន្តែ​ពួកយើង​ជឿជាក់ថា ពួកយើង​អាច​ឈ្នះ​រាល់​ការប្រកួត ហើយ​ពួកយើង​នឹង​ឃើញថា អ្វី​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល»។

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីនេះ​ បន្ថែមថា «បច្ចុប្បន្ន ពួកយើង​ចាំបាច់​​ ត្រូវ​ឲ្យ​មាន​​ការ​​ផ្តោតអារម្មណ៍​​។ ពួកយើង​មាន​ក្រុម​ខ្លាំង ហើយ​យើង​នឹង​ព្យាយាម គ្រប់គ្រង​វា​ក្នុង​មធ្យោបាយ​ដ៏​ត្រឹមត្រូវ»។ ជាមួយនឹង​ការ ​នៅសល់ ១១ប្រកួត Tottenham Spurs មាន ៣ ពិន្ទុ​ឈ្នះ​ក្រុម​លេខ ៣ Arsenal ដែល​បាន​ចាញ់ ៣-២ ជាមួយនឹង Manchester United។ លោក Pochettino បន្តថា «សម្រាប់​ខ្ញុំ មិន​សំខាន់​ដែល Arsenal ចាញ់​នោះទេ។ អ្វីដែល​សំខាន់ គឺជា​ទម្រង់​លេង​ផ្ទាល់​របស់​ពួកយើង ជាពិសេស នៅសល់ ១១ប្រកួត​ទៀត​ខាងមុខ»៕