Carragher ​ថា​ Liverpool ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​ ជំនួស​២​នាក់​​​​​នេះ​ចេញ

Jamie Carragher វីរបុរស​ក្រុម​ Liverpool បាន​លើក​ឡើង​​ បន្ទាប់​ពី​ហង្ស​ក្រហម ចាញ់​ Manchester City ​នៅ​ផ្ដាច់ព្រ័ត្រ​ Capital One Cup ​យប់​មិញ​ថា ក្រុម​របស់​លោក​ Jurgen Klopp ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​២​នាក់​នៅ​រដូវ​ក្ដៅ​ខាង​មុខ ដើម្បី​​ជំនួស​តំណែង​អ្នកចាំទី​ Simon Mignolet និង​ខ្សែ​ការពារ Alberto Moreno។

 

Carragher ​ថា​ Liverpool ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​ ជំនួស​២​នាក់​​​​​នេះ​ចេញ

Carragher ​ថា​ Liverpool ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​ ជំនួស​២​នាក់​​​​​នេះ​ចេញ

Alberto Moreno ខ្សែ​ការពារ​ឆ្វេង​ក្រុម​ Liverpool (ក្រហម)

 

អតីត​ខ្សែ​ការពារ​កណ្ដាល​ Carragher ​យល់​ថា ​Mignolet​ និង​ Moreno ​មាន​ទម្រង់​លេង​អន់​បំផុត​យប់​មិញ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ Liverpool ​ចាញ់​ Man City នៅ​ Wembley ​បាត់​បង់​ពាន​រង្វាន់។

 

“ខ្សែ​ការពារ​ឆ្វេង (Moreno) ​ត្រូវ​តែ​ចាក​ចេញ​ពី​ក្រុម​ហង្ស​ក្រហម។ Klopp ​ត្រូវ​តែ​ប្ដូរ​ខ្សែ​ការពារ ហើយ​ពេល​ Jon Flanagan ​ជា​សះស្បើយ​ល្អ ​ត្រូវ​តែ​ដាក់​ឲ្យ​គាត់​លេង​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។ Flanagan ធ្លាប់​លេង​ជា​ខ្សែ​ការពារ​ឆ្វេង ​ជិត​ជួយ​ Liverpool លើក​ពាន​ Premier League។ ដូច្នេះ​គាត់​មិន​អាច​អន់​ជាង​ Moreno ទេ”។ អ្នក​វិភាគ​ Sky Sport ថ្លែង។

 

Carragher ​ថា​ Liverpool ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​ ជំនួស​២​នាក់​​​​​នេះ​ចេញ

Carragher ​ថា​ Liverpool ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​ ជំនួស​២​នាក់​​​​​នេះ​ចេញ

Simon Mignolet អ្នកចាំទី​ Liverpool

 

“អ្នកចាំទី​ (Mignolet) ​ជួយ​សង្គ្រោះ​បាល់​បាន​ច្រើន​មែន​ថ្ងៃ​នេះ ​ប៉ុន្តែ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​ទាំង​អស់​នោះ ​មិន​មែន​ន័យ​ថា អ្នក​ធ្វើ​ឲ្យ​ភ្លាត់​គ្រាប់​ទី​១​​ដូច​នោះ​ទេ ហើយ​នេះ​ក៏​មិន​មែន​ត្រឹម​តែ​ថ្ងៃ​នេះ​ដែរ។ ដើម្បី​​ឲ្យ​ក្រុម​ Liverpool ល្អ​ជាង​នេះ Klopp ត្រូវ​តែ​ផ្លាស់​ប្ដូរ​នៅ​រដូវ​ក្ដៅ​នេះ”។ Carragher ​បន្ថែម៕

 

​ចុះ​​ប្រិយមិត្ត​ យល់​ស្រប​តាម​ Carragher ដែរ​ទេ?

 

-ចុចអាន៖ Man City ​លើក​ពាន​ Capital One Cup ក្រោយ​ឈ្នះ​ Liverpool បាល់​ប៉េណាល់ទី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ liverpoolecho