Zidane ថា​ឱកាស​លើក​ពាន La Liga របស់ Real កាន់​តែ​ហៅ​លែង​ឮ​ហើយ

Real Madrid មិន​អាច​ឈ្នះ La Liga បាន​នោះ​ទេ​ក្រោយ​ចាញ់ Atletico Madrid ក្នុង​ទឹក​ដី​ខ្លួន​ឯង ១-០ កាល​ពី​យប់ថ្ងៃ​សៅរ៍។ នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូបង្គោល​ Zinedine Zidane។

 

Zidane ថា​ឱកាស​លើក​ពាន La Liga របស់ Real កាន់​តែ​ហៅ​លែង​ឮ​ហើយ

 

 

ការ​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ដោយ​កីឡាករ Antoine Griezmann បាន​ធ្វើ​ឲ្យ Real Madrid បច្ចុប្បន្ន​មាន​គម្លាត​រហូត​ដល់១២ពិន្ទុ នៅ​ពី​ក្រោម​ក្រុម​កំពូល​តារាង Barcelona និង​៤​ពិន្ទុ​ក្រោម​ក្រុម​លេខ ២ Atletic Madrid នេះ​តែ​ម្តង។

 

ការ​ដាច់​ពិន្ទុ​ឆ្ងាយ​ពេក​បែប​នេះ​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​វ័យ​៤៣ឆ្នាំ សារភាព​ថា​ឱកាស​នៃ​ការ​ដណ្ដើម​ពាន​របស់ Real Madrid កាន់​តែ​ខើច​ទៅ​មែនទែន​ហើយ។ Zidane បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “មុន​ពេល​ដែល​អ្នក​សួរ ខ្ញុំ​សូម​ប្រាប់​មុន​ថា​ការ​ដណ្ដើម La Liga គឺ​ចប់​ហើយ។ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​នៅ​ពេល​នេះ។ ខ្ញុំ​បាន​ប្រាប់ កីឡាករ​ទាំងអស់​មុន​ប្រកួត​ថា បើ​សិន​ជា​បាត់បង់​ពិន្ទុ គឺ​យើង​នឹង​កាន់​តែ​ពិបាក។ តែ​យ៉ាងណា​ក៏​ដោយ ក្រុម ទាំង​មូល​ក៏​មិនមែន បោះបង់​ក្ដី​សង្ឃឹម​ចោល​ទាំង​ស្រុង​ដែរ មិន​ថា​កាលៈទេសៈ​ណា​ក៏​ដោយ៕

 

ចុចអាន៖ ១គ្រាប់របស់ Griezmann ធ្វើ​ឲ្យ Real បាក់​មុខ​ចាញ់ Atletico នៅ​ក្នុង​ទឹកដី​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal