​ពាន​រង្វាន់​បាល់ទាត់ ​​​Futsal ​មួយ​​​​បង្កើត​​លើក​ទី១ មាន​​ក្រុម​ប្រជែង​គ្នា​ចំនួន ២០​

​ពាន​រង្វាន់​បាល់ទាត់​ Futsal ​មួយ​ ដែល​មាន​ឈ្មោះ​ថា Holy Cup 2016 ​ទើប​តែ​បង្កើត​ឡើង​ជា​លើក​ទី១ មាន​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន២០ ចាប់​ផ្ដើម​ប្រកួត​បាន​មួយ​សប្ដាហ៍​កាល​ពី​ថ្ងៃ​ទី ២៧ និង​ ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ នៅ​ទីលាន​ Premium Sport។

 

​ពាន​រង្វាន់​បាល់ទាត់ ​​​Futsal ​មួយ​​​​បង្កើត​​លើក​ទី១ មាន​​ក្រុម​ប្រជែង​គ្នា​ចំនួន ២០​លោក ឃុល ភីរម្យ

 

​​​​​លោក ឃុល ភីរម្យ ​ប្រធាន​គណៈកម្មាធិការ​​​បច្ចេកទេស​ពាន​រង្វាន់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​​កីឡាករ​ដែល​ចូល​រួម​​លេង​​​ពាន​រង្វាន់​ខាង​លើ​ភាគ​ច្រើន​ជា​សិស្ស​ និស្សិត និង​បុគ្គលិក​ក្រុម​ហ៊ុន​ផ្សេងៗ។ បង្កើត​​ព្រឹត្តិការណ៍​ប្រកួត​នេះ ដើម្បី​ចូល​រួម​បណ្ដុះ​ស្មារតី​យុវជន​កម្ពុជា​ឲ្យ​ងាក​មក​លេង​កីឡា​ ប្រាសចាក​ពី​អំពើ​ខុស​ច្បាប់​នានា។ ​​ទន្ទឹម​នឹង​នោះ​ក៏ ​ដើម្បី​​រឹតចំណង​​មិត្ត​ភាព​រវាង​ក្រុម​ហ៊ុន​ផ្សេងៗ ​​​និង​បង្កើន​​មិត្ត​ភាព​​រវាង​​សិស្ស​ និស្សិត​ផង​ដែរ។

 

​លោក​បន្ត​ថា​ កម្មវិធី​ប្រកួត​រៀងរាល់​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ ក្រុម​ចូលរួម​បែង​ចែក​ជា​ពីរ​ពូល​ A និង​B។ ប្រកួត​ជា​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ​ ក្រុម​លេខ១ និង​លេខ ២​ក្នុង​ពូល​នីមួយៗ នឹង​ទទួល​បាន​សិទ្ធ​ទៅ​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

​សម្រាប់​រង្វាន់​ក្រុម​លេខ១ ទទួល​បាន​ប្រាក់ ២៥០ដុល្លារ​អាមេរិក​ពាន​មួយ មេដាយ​មាសម្នាក់​ ១គ្រឿង។ ​ក្រុម​ជើង​ឯក​រង​ទទួល​បាន​ប្រាក់ ១២៥​ ដុល្លារ​អាមេរិក​ និង​លេខ​៣ ៧៥​ដុល្លារ​អាមេរិក។ ​ចំណែក​ក្រុម​គំរូ​ល្អ ៤០​ដុល្លារ​អាមេរិក និង​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ៕

 

​ពាន​រង្វាន់​បាល់ទាត់ ​​​Futsal ​មួយ​​​​បង្កើត​​លើក​ទី១ មាន​​ក្រុម​ប្រជែង​គ្នា​ចំនួន ២០​

 

​ពាន​រង្វាន់​បាល់ទាត់ ​​​Futsal ​មួយ​​​​បង្កើត​​លើក​ទី១ មាន​​ក្រុម​ប្រជែង​គ្នា​ចំនួន ២០​

 

​ពាន​រង្វាន់​បាល់ទាត់ ​​​Futsal ​មួយ​​​​បង្កើត​​លើក​ទី១ មាន​​ក្រុម​ប្រជែង​គ្នា​ចំនួន ២០​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​