អ៊ាម វន្នី និង យឹង យន ត្រៀម​ទៅ​អាមេរិក

អ៊ាម វន្នី និង​សិល្បករ​ពហុ​ជំនាញ យឹង យន ត្រៀម​សម្ដែង​រួម​គ្នា​ជា​លើក​ដំបូង​លើ​ទឹក​ដី​អាមេរិក ក្នុង​ការ​ប្រគំ​តន្ត្រី​មរតក​ខ្មែរ ដើម្បី​បើក​​​សម្ពោធ​សារមន្ទីរ​ខ្មែរ​មួយ​នៅ​ទី​នោះ។ អ្នក​ទាំង​ពីរ​ទើប​សម្ភាសន៍​ជាប់​នៅ​ស្ថានទូត​អាមេរិកកាល​ពី​​ព្រឹក​មិញ​នេះ។

 

អ៊ាម វន្នី និង យឹង យន ត្រៀម​ទៅ​អាមេរិក

 

“ការ​ពិត​ទី​នោះ​មាន​តារា​ខ្មែរ​​ហើយ តែ​ពួក​យើង​ទៅ​ពី​កម្ពុជា នឹង​ធ្វើ​ឱ្យ​កម្មវិធី​កាន់​តែ​អធិកអធម​ឡើង”។ យឹង យន ថ្លែង​មក​កាន់ Sabay មុន​នេះ​បន្តិច។ សិល្បករ​ពហុ​ជំនាញ​ដដែល​បន្ត​ថា អ្នក​ទាំង​ពីរ​ត្រូវ​សម្ដែង​នៅ​រដ្ឋ Florida និង Minnesota ហើយ​ពួក​គេ​​ចេញ​ដំណើរ​ពាក់​កណ្ដាល​ខែ​មីនា​​ខាង​មុខ ដោយ​​​មាន​រយៈ​ពេល​សម្ដែង ៦ សប្ដាហ៍។

 

លោក យឹង យន បន្ថែម​ថា អ្នក​រៀបចំ​កម្មវិធី​មាន​បំណង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ពី​សារមន្ទីរ​ខាង​លើ​កាន់​តែ​ច្រើន តាម​រយៈ​ការ​បង្ហាញ​នូវ​អ្វី​ជា​មរតក​ខ្មែរ។ ជាក់​ស្ដែង​លោក​ត្រៀម​ចម្រៀង លេង​ឧបករណ៍​បុរាណ និង​ស្មូត​ជា​ដើម។ ដោយ​ឡែក អ៊ាម វន្នី ក៏​សម្ដែង​សមត្ថភាព​សិល្បៈ​ផ្ទាល់​ខ្លួន ដែល​មាន​ដូច​គ្នា​ ខណៈ​មាន​ការ​តាំង​បង្ហាញ​រូប​គំនូរ​ពី​វិចិត្រករ​ដៃ​ឯក​ម្នាក់​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ