ប្រឡូក​ក្នុង​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ តារា​សម្តែង​ជើងចាស់ ឈុន ណា​រី សល់​តែ​ជំងឺ​ជាប់​ខ្លួន​

​រាជធានី​ភ្នំពេញ : ស្ថិតក្នុង​រូបរាងកាយ​ស្គមស្គាំង​គួរ​ឲ្យ​អាសូរ​តារា​សម្តែង​ភាពយន្ត​វ័យ​៦៥​ឆ្នាំ អ្នកស្រី ឈុន ណា​រី បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់ខ្លួន​ទាំង​ទឹកភ្នែក​ថា អ្នកស្រី បានកើត​ជំងឺ​ក្រិន​ថ្លើម ទាច​ទឹក គីស​ក្នុង​ពោះ​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ដំបូង​ឡើយ មាន​សភាព​ធូរស្រាល​ទេ ប៉ុន្តែ​ដោយ​មិនមាន​ប្រាក់​គ្រប់គ្រាន់​ព្យាបាល​ជំងឺ​របស់ខ្លួន​ក៏​ចាប់ផ្ដើម​ធ្ងន់ធ្ងរ​ឡើងៗ​។​

ប្រឡូក​ក្នុង​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ តារា​សម្តែង​ជើងចាស់ ឈុន ណា​រី សល់​តែ​ជំងឺ​ជាប់​ខ្លួន​

​អ្នកស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជំងឺ​របស់ខ្លួន​បានចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង​ជិត​១​ឆ្នាំ​មកនេះ ជាមួយ​នោះ​អ្នកស្រី​បាន​ទៅ​ព្យាបាល​ពេទ្យ​ជាច្រើន​កន្លែង តែ​ពេទ្យ​ប្រាប់ថា​មិនមាន​សង្ឃឹម ឡើយ ដ្បិតអី​ជំងឺ​នេះ​បាន​ចូលដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ​ហើយ​ព្យាបាល​ត្រូវការ​ប្រាក់​ច្រើន​។ អស់ទាំង​ប្រាក់​ជំងឺ​នៅតែ​រួមរឹត​ដើរទៅ​ណា​មិន​រួច​ធ្វើ​ឲ្យ​ស្ត្រី​ដែល​ពឹង​លើ​អាជីព​សិល្បៈ​រូបនេះ​អស់ សង្ឃឹម​​ក្នុង​ជីវិត​។ ដោយ​មិនមាន​ប្រាក់​ទិញ​ថ្នាំពេទ្យ​បច្ចុប្បន្ន​អ្នកស្រី ឈុន ណា​រី ពឹង​ទៅលើ​ថ្នាំខ្មែរ​ក្នុងការ​ព្យាបាល​។​

 

​តារា​សម្ដែង​ដែលមាន​ស្រុកកំណើត​មក​ពី​ស្រុក​ប្រសូត ខេត្តស្វាយរៀង ម្នាក់នេះ​មិនមាន​សង្ឃឹមថា ជំងឺ ដែល​កំពុងតែ​យាយី​ខ្លួនប្រាណ​នេះ​អាច​ព្យាបាល​ជា​ឡើយ​ដោយ​បច្ចុប្បន្ននេះ រស់ក្នុង​ក្ដី​អស់សង្ឃឹម​ខ្លាំងណាស់​។ អ្នកស្រី​រៀបរាប់​ទាំង​ក្តុកក្តួល​ថា បច្ចុប្បន្ន​អ្នកស្រី​រស់នៅ​ជាមួយ​ប្តី​ជា​យោធា​ពិការ និង​កូនស្រី​ម្នាក់ រស់នៅ​លើដី​ម្តាយក្មេក​នាទី​កំណើត​ប្តី នា​ឃុំ​ចុង​កៅស៊ូ ស្រុក​ស្លក្រាម ខេត្តសៀមរាប​។​

ប្រឡូក​ក្នុង​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ តារា​សម្តែង​ជើងចាស់ ឈុន ណា​រី សល់​តែ​ជំងឺ​ជាប់​ខ្លួន​

​អ្នកស្រី​បន្ត​ទាំង​ទឹកភ្នែក​ថា ដោយសារតែ​អ្នកស្រី​ធ្លាក់ខ្លួន​ឈឺ​បច្ចុប្បន្ន​ក្រុមគ្រួសារ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រាក់​សោធន​និវត្តន៍​៣០​ម៉ឺន​រៀល​ក្នុង​មួយខែ​។ អ្នកស្រី​បញ្ជាក់ថា “​ពេលខ្លះ​ខ្ញុំ​ត្រូវ ធ្វើដំណើរ​ពី​ខេត្តសៀមរាប​ទាំងឈឺទាំងជា​មក​សម្តែង​ភាពយន្ត​ដែល​មួយថ្ងៃ​ថត​បាន​ពី​២០ ទៅ​៣០​ដុល្លារ ដើម្បី​ជួយ​ល់​គ្រួសារ​ពិសេស កូនស្រី​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ទោះបីជា​កាត់​សោហ៊ុយ​ធ្វើដំណើរ​ពេលខ្លះ​សល់​តិចតួច​ក្តី​”​។ អ្វីដែល​ខ្ញុំ និង​ស្វាមី ខិតខំរ​ស់ទាំង​ត្រដរ​នោះ គឺ​ចង់ឃើញ​កូនស្រី​តែមួយ​របស់ខ្ញុំ​រៀនសូត្រ​ចប់​ចុង​ចប់​ដើម​មាន​ការងារ ល្អ រស់នៅ​ចាក​ទុក្ខវេទនា​ដូច​បច្ចុប្បន្ន​»​។​

 

​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ អ្នកស្រី​ឈុន ណា​រី សម្តែង​ភាពយន្ត​មិនតិចជាង​១០០​រឿង​ទេ ភាគច្រើន​ជា​តួអង្គ​អ្នកបម្រើ មេដោះ និង​តួ ផ្សេងៗ​ទៀត​តាម​តម្រូវការ​របស់​អ្នកដឹកនាំ​រឿង​។ បច្ចុប្បន្ន​អ្នកស្រី​ណា​រី​ចូលរួម​សម្តែង​ម្តង​ម្តា​ល​ប៉ុណ្ណោះ ។ អ្នកស្រី​ណា​រី ទើបតែ​បញ្ចប់​ការសម្តែង​រឿង «​ស្ទឹង​ស្នេហា​» និង «​ឡូយ​៩» ប៉ុន្តែ​មិនទាន់​បញ្ចប់​ការសម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​កុលាប​៤​ទង​» នៅឡើយ​ទេ ខណៈដែល​ជំងឺ​ធ្វើទុក្ខ​អ្នកស្រី​មិនអាច​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​សម្តែង​បាន​។​

 

​ដោយ​ការប្រឹងប្រែង​ដើម្បី​ជីវិត​រស់នៅ​អស់​លទ្ធភាព អ្នកស្រី​ឈុន ណា​រី លើកដៃ​សំពះ​សុំ​ការសន្តោសប្រណី​ពី​សប្បុរសជន ដោយ​អំពាវនាវ​ឱ្យជួយ​ឧបត្ថម្ភ​ដល់​អ្នកស្រី​ផង​។ ប្រសិនបើ​សប្បុរសជន មានបំណង​ចង់​ជួយ​ដល់​តារា​សម្ដែង​ជើងចាស់​ម្នាក់នេះ អាចទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​អ្នកស្រី​ផ្ទាល់ ០៩៧  ៦០០ ៩២៩៧ និង​លេខ ០៩៦ ៩៣៣ ៥៥ ២៦

ប្រឡូក​ក្នុង​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ តារា​សម្តែង​ជើងចាស់ ឈុន ណា​រី សល់​តែ​ជំងឺ​ជាប់​ខ្លួន​

ប្រឡូក​ក្នុង​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ តារា​សម្តែង​ជើងចាស់ ឈុន ណា​រី សល់​តែ​ជំងឺ​ជាប់​ខ្លួន​