ជាង៣០ភាគរយ នៃទេសចរអន្តរជាតិ មកទស្សនាកម្ពុជា គឺជាទេសចរយុវជន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង ទេសចរណ៍អះអាងថា តាមការសិក្សាកំណើននៃ វិស័យទេសចរណ៍កម្ពុជា មិនត្រូបានកាត់ផ្តាច់ពី ប្រភពទេសចរយុវជន( Youth Tourism) ដែលជាង ៣០ភាគរយ នៃចំនួនទេសចរអន្តរជាតិ មកទស្សនាកម្ពុជា គឺជាទេសចរយុវជន។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការវាយតម្លៃ ទីក្រុងស្អាត មានប្រសាសន៍នៅក្នុង ពិធីបើកវេទិការជាតិ «យុវជន និងទីក្រុងស្អាត» លើកទី១ ក្រោមប្រធានបទ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេក ទេសកម្ពុជាឲ្យដឹងថា ”ចំនួនទេសចរណ៍ យុវជនបានកើនឡើង ដល់ប្រមាណ ២២៧លាននាក់ នៅឆ្នាំ២០១៤ ស្មើនឹង ២០ភាគរយ នៃចំនួនទេសចរ ពិភពលោក បានបង្កើននូវ ចំណូលប្រមាណជិត ២៥០លានដុល្លារ ចាក់បញ្ចូលក្នុងចរន្ត សេដ្ឋកិច្ចសាកលលោក ហើយចំនួនទេសចរ យុវជននឹងកើនឡើង ដល់ប្រមាណ ៣០០លាននាក់ នៅឆ្នាំ២០២០”។

លោករដ្ឋមន្រ្តីបានមាន ប្រសាសន៍បន្តថា ការសិក្សាខាងលើ ស បញ្ជាក់ឲ្យឃើញថា យុជនបាននឹង កំពុងក្លាយជាកម្លាំង ចលករមួយដ៏សំខាន់ ទ្រទ្រង់ការអភិឌ្ឍ និងរីកចំរើនវិស័យ ទេសចរណ៍សាកលលោក និងទ្រងទ្រង់កំណើន សេដ្ឋកិច្ចសាកលលោក និងជាកាល្លានុវត្តភាព បញ្ជាក់ថា ទេសចរយុវជន ពិតជាទីផ្សារដ៏មាន សក្តានុពលនា ពេលលអនាគត សម្រាប់វិស័យទេសចរណ៍ កម្ពុជាក៏ដូចជាចូលរួម ទ្រទ្រង់កំណើន សេដ្ឋកិច្ចកម្ពុជា ដែលមានការបែងចែក ប្រកបដោយបរិយាប័ន ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ទេសចរយុជន មានលក្ខណៈពិសេស៤យ៉ាងគឺ ទី១-បង្កើតតំលៃ និងចំណូលធំធេងសម្រាប់ វិស័យទេសចរណ៍ ពោលគឺ យុវជនជាវ័យដែល ត្រូវបានទទួលថា មានចំណូលតិចតួច ប៉ុន្តែមានពេលវេលាច្រើន ជាកត្តាអំណោយផល ជំរុញឲ្យពួកគេស្នាក់នៅ គោលដៅទេសចរណ៍ មួយយូរជាងទេសចរណ៍ ធម្មតា ក្នុងនោះតាមការប៉ាន់ ប្រមាណរបស់ UNWTO យុជនម្នាក់ចំណាយជា មធ្យមប្រមាណ ២៦០០ដុល្លារ សម្រាប់ដំណើរកំសាន្តម្តង ស្នាក់នៅរយៈពេលពី ៣សប្តាហ៍ដល់៣ខែ ខណៈទេសចរធម្មតា ម្នាក់ចំណាយជា មធ្យមត្រឹមតែ៩៥០ ដុល្លារតែប៉ុណ្ណោះ។

លក្ខណៈពិសេសទី២ - ទេសចរយុជនជាទីផ្សារ ធន់នឹងការធ្លាក់ចុះ ទោះបីជាក្នុងកាលៈទេសៈ មានវិបត្តិសេដ្ឋកិច្ច ឬ វិបត្តិនយោបាយក៏ដោយ ពួកគេជាក្បាលលម៉ាស៊ីន ដ៏សំខាន់ក្នុងការរក្សា កំណើនទេសចរ សាកលលោក ព្រោះថាគោលបំណងនៃ ទេសចរប្រភេទនេះគឺ ស្វែងរកការផ្សងព្រេង ស្តាប់មនុស្សថ្មី វប្បធម៌ថ្មី និងពិភពលោកថ្មី ដើម្បីអភិឌ្ឍន៍ខ្លួន។

លក្ខណៈទី៣ ទេសចរយុជន ផ្តល់ផលប្រយោជន៍ ដោយផ្ទាល់ដល់ សហគមន៍មូលដ្ឋាន ពោលជាមធ្យម ថវិកាប្រមាណ ៦០ភាគរយ នៃចំណាយសរុបត្រូវ បានចំនាយដោយផ្ទាល់ ក្នុងគោលដៅដែល ពួកគេបានទៅកំសាន្ត នេះជាប្រភពចំណូល មួយដ៏សំខាន់សំរាប់ ប្រជាពលរដ្ឋមូលដ្ឋាន ម្យ៉ាងដោយសារពួកគេ មាននិន្នាការប្រើប្រាស់ ចង្វាក់ផលិតកម្មក្នុងស្រុក ជាងផលិតផលនាំចូល និងលក្ខណៈពិសេសទី៤ ទេសចរយុជន ជាដែកឆក់ស្រូបទាញ យកទីផ្សារទេសចរថ្មីៗ ព្រោះថាពួកគេមាន ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ បទពិសោធន៍ល្អៗ ដែលគេបានជួប ក្នុងដំណើរកំសាន្ត ទៅក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និងសហគមដែលគេរស់នៅ ហើយក៏ជាស្ពាន ចម្លងទាក់យកទេសចរណ៍ថ្មីៗ ទាំងបែបកំសាន្ត និងជំនួញមកកាន់ ទេសចរដែលពួកគេ បានទៅដល់៕

ជាង៣០ភាគរយ នៃទេសចរអន្តរជាតិ មកទស្សនាកម្ពុជា គឺជាទេសចរយុវជន

ជាង៣០ភាគរយ នៃទេសចរអន្តរជាតិ មកទស្សនាកម្ពុជា គឺជាទេសចរយុវជន

ជាង៣០ភាគរយ នៃទេសចរអន្តរជាតិ មកទស្សនាកម្ពុជា គឺជាទេសចរយុវជន