វិស័យសំណង់ បង្កើតការងារ ឲ្យពលរដ្ឋជាង ២០ម៉ឺននាក់ ក្នុងមួយថ្ងៃ

ភ្នំពេញ៖ វិស័យសំណង នៅប្រទេសកម្ពុជា បានបង្កើតការងារ ច្រើនប្រភេទឲ្យ ប្រជាពលរដ្ឋ ដែលគិតជា មធ្យមប្រមាណ២០៨.២៩០ ទៅ២៥១.៤៩០នាក់ ក្នុងមួយថ្ងៃ ដោយឡែកនៅ រាជធានីភ្នំពេញវិញ ចំនួនកម្មករពី៩៦.៥០០នាក់ ទៅ១០៨.៥០០នាក់ ក្នុងមួយថ្ងៃ ចំនួនកំម្លាំងពលកម្ម ប្រែប្រួលទៅតាមទំហំការងារ នៅការដ្ឋានសំណង បើធៀបធៀបនឹងឆ្នាំ២០១៤ បរិមាណនៃកំម្លាំងពលកម្ម កើនឡើងទ្វេរដង។

យោងតាមរបាយការណ៍ របស់ក្រសួងរៀបចំ ដែនដីនគររូបនីយកម្ម និងសំណង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា  “តាមរយៈនៃការសិក្សាស្រាវជ្រាវ តម្លៃពលកម្មសម្រាប់ កម្មករគ្មានជំនាញ ក្នុងមួយថ្ងៃ ទទួលបាន ២៤.០០០រៀល ដល់៣៥.០០០រៀល កម្មករមានជំនាញ និងមេជាងក្នុងមួយថ្ងៃ ទទួលបាន ៥០.០០០រៀល ដល់៦០.០០០រៀល”។

ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញ ផេ្សងទៀត ទទួលបានបៀវត្សរ៍ពី៣៥០ដុល្លារ អាមេរិក ទៅ២.០០០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ការសាងសង់ ទូទាំងប្រទេស មានចំនួន២.៣០៥គម្រោង មានផ្ទៃក្រឡាសំណងសរុប ចំនួន៧.៦៨៦.១១២ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណ៣.៣៨លាន ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៤ ទុនវិវិនិយោគមានការកើនឡើង ៣៣.១៤%។ការងារត្រួតពិនិត្យប្លង់សរុប មានចំនួន៣២គម្រោង បើ ធៀបនឹងឆ្នាំ២០១៤ មានការកើនឡើង១គម្រោង សិក្សាគម្រោងប្លង់បាន២៨៧ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០១៤ មានការកើនឡើង ៩៤ក្រុមហ៊ុន។

ប្រភពខាងលើបន្តថា ចំពោះបញ្ហាអសកម្មវិញ មានការដ្ឋានសំណងខ្លះ ពុំមានរបងហ៊ុមព័ទ្ធការដ្ឋាន ឬរៀបចំរបាំង សុវត្ថិភាពមិនបានត្រឹមត្រូវ ឬបានធ្វើការរបងរំលោភ លើដីសាធារណៈបំរើឲ្យការងារ សំណង់របស់ខ្លួន ឬ ធ្វើជាជម្រកឲ្យកម្មករ សំណង់ ស្នាក់នៅ ឬ ទុកដាក់សម្ភារៈបរិក្ខារសំណង ដែលកត្ដាទាំងនេះធ្វើឲ្យខូច របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ៕

វិស័យសំណង់ បង្កើតការងារ ឲ្យពលរដ្ឋជាង ២០ម៉ឺននាក់ ក្នុងមួយថ្ងៃ