អាជ្ញាធរខណ្ឌ ចុះដោះស្រាយ រឿងស្រះទន្លេ នៅរសៀល ម៉ោង៣ ល្ងាចនេះ

ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋ ៥ភូមិ ក្នុងសង្កាត់ចោមចៅ បាននាំគ្នាមកតវ៉ា មិនឲ្យព្រះចៅអធិការវត្ត គោក បញ្ជាក់លក់ស្រះ ព្រះទន្លេនោះ នៅរសៀល ម៉ោង៣ល្ងាច ថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌដឹកនាំ ដោយលោកអភិបាលរង ខណ្ឌចុះទៅដោះស្រាយជូន ប្រជាពលរដ្ឋ ហើយគេរំពឹងថា អាជ្ញាធរខណ្ឌ និងរក្សាទុក ស្រះទន្លេនេះ ដែលជាស្រះបុរាណ របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅ។

បើយើងតាមប្រភពពី មន្ត្រីសាលាខណ្ឌ បានឲ្យដឹងថា នៅរសៀល ម៉ោង៣ល្ងាចនេះ អាជ្ញាធរនិងចុះទៅរក ដំណោះស្រាយជូន ប្រជាពលរដ្ឋដែលបានតវ៉ា រឿង ព្រះចៅអធិការវត្ត រៀបគម្រោងលក់ ស្រះព្រះទន្លេ ទៅឲ្យឈ្មួញ ប៉ុន្តែគេមិនរំពឹងថា ស្រះព្រះទន្លេ និងអាចរក្សាបាន។

គួរបញ្ជាក់ដែរថា កាលព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៦ ដោយប្រជាពលរដ្ឋ ប្រមាណជា ៣០០នាក់ តំណាង ឲ្យប្រជាពលរដ្ឋ ៥ភូមិ បានលើកគ្នាមកវ៉ា ដើម្បីកុំឲ្យព្រះចៅ អធិការវត្តគោក បញ្ជាក់លក់ស្រះព្រះ ទន្លេ ពីព្រោះជា ស្រះបុរាណរបស់ពួកគាត់។

ពួកគាត់បានបន្តថា ស្រះព្រះទន្លេនេះ គឺជាស្រះបុរាណ ដែលមានបារមីខ្ពស់ ហើយប្រជាពលរដ្ឋ តែងតែមក បន់ស្រន់ នៅទីនេះ គឺសាកសិទ្ធិខ្លាំងណាស់ ប៉ុន្តែមួយរយៈ នេះស្រះដ៏សាកសិទ្ធិនេះ ត្រូវបានក្លាយទៅជា កន្លែងគេបោះរបស់របរ ដែលជាកាកសំណល់ នានាចូល ទើបធ្វើបារមីចុះខ្សោយ ប៉ុន្តែក៏នៅតែជា កន្លែងជំនឿរបស់ ពួកគាត់នោះដែរ ហើយទីកន្លែងបុរាណ បែបនេះគួរតែត្រូវ បានគេថែរក្សា មិនគួរណា លក់ដូរបែបនោះទេ ។

ពាក់ព័ន្ធការចោទប្រកាន់ របស់ប្រជាពលរដ្ឋនោះ ព្រះចៅអធិការវត្តគោក បញ្ជាក់បានមាន សង្ឃដីកាថា ស្រះមួយនេះគឺ ព្រះមិនទាន់បាន លក់នៅឡើយទេ គឺគ្រាន់តែ ពិភាក្សាគ្នាចង់ ដោះដូរតែប៉ុណ្ណោះ គឺមិនទាន់ទទួល ប្រាក់កកឬអ្វីនោះទេ ។

ប្រជាពលរដ្ឋ រស់នៅក្នុង ខណ្ឌពោធិ៍សែនជ័យ បានលើកជាមតិរិះគន់ថា ស្រះទឹកបុរាណ នៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រូវបានឈ្មួញលប់ ជាបណ្តើរៗ ហើយ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ស្រះទឺកនៅ ក្នុងភូមិប៉ប្រកខាងត្បូង ត្រូវបានឈ្មួញចាក់ដី លុបបាត់នៅសល់តែ ឈ្មោះទៅហើយ ដោយសារតែគេ ងាយស្រួល បែបនេះទើបគេមកចង់ ទិញស្រះបុរាណរបស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅ ជាបន្តទៀត នោះ ៕

អាជ្ញាធរខណ្ឌ ចុះដោះស្រាយ រឿងស្រះទន្លេ នៅរសៀល ម៉ោង៣ ល្ងាចនេះ

អាជ្ញាធរខណ្ឌ ចុះដោះស្រាយ រឿងស្រះទន្លេ នៅរសៀល ម៉ោង៣ ល្ងាចនេះ

អាជ្ញាធរខណ្ឌ ចុះដោះស្រាយ រឿងស្រះទន្លេ នៅរសៀល ម៉ោង៣ ល្ងាចនេះ

អាជ្ញាធរខណ្ឌ ចុះដោះស្រាយ រឿងស្រះទន្លេ នៅរសៀល ម៉ោង៣ ល្ងាចនេះ

អាជ្ញាធរខណ្ឌ ចុះដោះស្រាយ រឿងស្រះទន្លេ នៅរសៀល ម៉ោង៣ ល្ងាចនេះ