ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ភ្នំពេញ៖ ឱសថស្ថានយូឃែរ កាលពី ថ្ងៃអាទិត្យ ទី ២៨ ខែ កុម្ភះឆ្នាំ២០១៦ បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ ដល់អតិថិជន ក្នុងឱកាសខួបដប់ឆ្នាំ របស់ខ្លួននៅផ្សារទំនើប AEON Mall(Lively Plaza)។

ក្នុងឱកាសគំរប់ខួប១០ឆ្នាំរបស់ខ្លួននេះដែរ ឱសថស្ថានយូឃែរ ក៏បានផ្ដល់ជាឆ្នោត ផ្សងសំណាងនិងរង្វាន់ ជាច្រើនជូនដល់ អតិថិជនរបស់ខ្លួន ដើម្បីជាការថ្លែង អំណរគុណដល់ អតិថិជនដែលតែងតែ គាំទ្រឱសថស្ថាន យូឃែរក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ដែរថាឱសថស្ថានយូឃែរ គឺជាឱសថស្ថាន ដែលផ្គត់ផ្គង់ឱសថ ក៏ដូចជាផលិតផលថែរក្សាសម្ផស្ស ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ ឱសថស្ថានយូឃែរ ផ្ដល់ជូនអតិថិជននូវឱសថដែលមាន ការទទួលស្គាល់ ពីក្រសួងសុខាភិបាល ភាគច្រើននាំចូល ពីប្រទេសបារាំង។ លើសពីនេះទៅទៀត ឱសថស្ថានយូឃែរ ក៏មាននាំចូលផលិតផល ថែរក្សាសម្ផស្សម៉ាកល្បីៗ ពីក្រៅប្រទេសផងដែរ។ សព្វថ្ងៃនេះឱសថស្ថានយូឃែរ មានសាខាចំនួន ១៣ សាខា ក្នុងនោះ ៩ សាខាមានទីតាំង ស្ថិតនៅក្នុង ទីក្រុងភ្នំពេញនិង ៤ សាខាទៀត ស្ថិតនៅក្នុងខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកលេខទូរស័ព្ទ ០២៣ ២២៤ ១៩៩ ឬចូលទៅកាន់ទំព័រ Facebook/ucarepharma.kh ៕

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន

ឱសថស្ថានយូឃែរ ធ្វើខួប១០ឆ្នាំ នៅអ៊ីអន