ជនសង្ស័យ ជាប់ចោទពីបទ ឆក់កាបូបម្នាក់ រត់ចេញពី សាលាដំបូង រាជធានីភ្នំពេញ ទាំងដៃជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ រត់ចេញពីសាលាដំបូងរាជធានីភ្នំពេញ ទាំងដៃជាប់ខ្នោះ នៅវេលាម៉ោង ១៣:៤៦នាទី  ថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ពេលកំពុងអង្គុយរង់ចាំឱ្យចៅក្រមសាកសួរ ។

មន្រ្តីនៅសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ  ជនសង្ស័យខាងលើឈ្មោះ ស្មាន អូឡូវី ជាប់ចោទពីបទឆក់កាបូប ត្រូវបាននគរបាលខណ្ឌច្បារអំពៅ បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ តែចៅក្រមកំពុងជាប់សួរជនសង្ស័យម្នាក់ទៀត ។ លុះឃើញឱកាសល្អ ជនសង្ស័យរូបនេះ ក៏រត់ចេញពីបន្ទប់ទាំងដៃជាប់ខ្នោះគេចខ្លួនបាត់តែម្តង ។ ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ ជនសង្ស័យខាងលើនេះ ត្រឡប់មកវិញជាក់ជាមិនខាន៕