Domino DXP រថយន្ត​ដឹក​ជញ្ជូន​​ភីហ្សា​ដ៏​ទំនើប​

Domino Pizza ដែល​ជា​ហាង​ភីហ្សា​ដ៏​ធំ​នៅ​​សហរដ្ឋ​អាមេរិក​ បាន​​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​​រថយន្ត​​ដ៏​ទំនើប​ថ្មី​មួយ​ប្រភេទ​ទៀត​ ​សម្រាប់​សេវាកម្ម​ដឹក​ភីហ្សា​ឲ្យ​អតិថិជន គឺរថយន្ត DXP។

 
Domino DXP រថយន្ត​ដឹក​ជញ្ជូន​​ភីហ្សា​ដ៏​ទំនើប​

 
ហាង Domino នៅ​សហរដ្ឋ​អាមេរិក​​  បាន​ប្រាប់​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​ពួក​គេ​ប្រើ​ប្រាស់​រថយន្ត​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​ភីហ្សា​ព្រោះ​វា​អាច​ផ្ដល់​នូវ​កម្រិត​រក្សា​ទុក​គុណភាព​នៃ​នំ ហើយ​វា​ក៏​អាច​ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ដឹក​ជញ្ជូន​ផង​ដែរ​។​ ដោយ​គេ​បាន​បន្ត​ទៀត​ថា​រថយន្ត​ដែល​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ភីហ្សា​​របស់​ពួក​គេ​មាន​បំពាក់​មក​ជា​មួយ​នៅ​ចង្ក្រាន​សម្រាប់​កម្ដៅ​នំ​មិន​ឲ្យ​បាត់​បង់​គុណភាព ក៏ដូចជា​​​​​​​​​​​​​​​​​​រស​ជាតិ​នៃ​ផលិត​ផល​របស់​ពួក​គេ​។​

 

រំលឹក​ផង​ដែរ​ថា កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ ក្រុមហ៊ុន​ភីហ្សា​ដ៏​ធំ​នេះ ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​​រថយន្ត​ប្រភេទ​ Chevrolet Spark សម្រាប់​ការ​ដឹក​ជញ្ជូន​ផង​ដែរ​​​ ដែល​ជា​ធម្មតា​ក្នុង​មួយ​ជើង​រថយន្ត​ប្រភេទ​នេះ​អាច​ដឹក​ភីហ្សា​បាន​រហូត​ដល់​ ៨០បន្ទះ​៕

 
Domino DXP រថយន្ត​ដឹក​ជញ្ជូន​​ភីហ្សា​ដ៏​ទំនើប​
 

Domino DXP រថយន្ត​ដឹក​ជញ្ជូន​​ភីហ្សា​ដ៏​ទំនើប​

 

 
ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ carscoops