អាន​អត្ថបទ​នេះ​សិន​មុនសម្រេចចិត្ត​ចុច​ “Like” លើ​ហ្វេសប៊ុក​បន្ត​ទៀត​

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Facebook មួយ​ចំនួន​​ប្រហែល​ជា​កត់​សម្គាល់​ឃើញ​ថា​ ដៃ​ចេះ​តែ​ចុច​ Like លើ​អ្វី​គ្រប់​យ៉ាង​ដែល​មិត្តភ័ក្ដិ​បាន​បង្ហោះ ​ដោយ​មិន​ដឹង​ទេ​ថា​ជន​ខិល​ខូច​​អាច​ប្រើ​ប្រាស់​ទម្លាប់​ចុច​ Like ធ្វើ​អំពើ​ទុច្ចរិត​ដែល​ហៅ​ការ​ស្រូប​ទាញ​ Like (Like-farming) បាន​នោះ។ ​​​

 

អាន​អត្ថបទ​នេះ​សិន​មុនសម្រេចចិត្ត​ចុច​ “Like” លើ​ហ្វេសប៊ុក​បន្ត​ទៀត​

 

@អ្វី​ជា​ Like-farming?

 

Like-farming គឺ​នៅ​ពេល​ជន​ខិល​ខូច​បង្ហោះ​​រឿង​រាវ​ទាក់​ទាញ​ចំណុច​អារម្មណ៍​មួយ​នៅ​លើ​ Facebook ដើម្បី​ស្រូប​ទាញ​ចំនួន​ Like និង​ Share។ Like-farming អាច​កើត​មាន​ឡើង​បាន​ដោយ​សារ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្រិត​មធ្យម​​មិន​អាច​បែង​ចែក​បាន​ អ្វី​ល្អ​និង​អ្វី​​អាក្រក់។ ពួក​គាត់​តែ​យល់​ថា៖​ “គ្រាន់​តែ​ចុច​ Like តើ​វា​អស់​ប៉ុន្មាន?”។ នេះ​ក៏​ព្រោះ​តែ​ពួក​គាត់​មិន​បាន​ដឹង​ថា​វា​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​និង​អ្នក​ដទៃ​បាន។

 

Post ដែល​ស្រូប​ទាញ​ Like ​មួយ​ចំនួន​តែង​បាច​សាច​នូវ​មេរោគ​ ដើម្បី​ប្រមូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​គណនី​ណា​​មួយ។ ​បន្ទាប់​មក​​ព័ត៌មាន​ដែល​ប្រមូល​បាន​ទាំង​នោះ​ត្រូវ​គេ​យក​ទៅ​ប្រើ​​សម្រាប់​​អំពើ​ទុច្ចរិត​ដទៃ​ទៀត​ ឬ​យក​ទៅ​លក់​លើ​ទីផ្សារ​ងងឹត។

 

ប្រាកដ​ជា​មាន​អ្នក​ឆ្ងល់​ថា​ហេតុអ្វី​ Facebook មិន​បញ្ឈប់​ទង្វើ​អស់​ទាំង​នេះ​​មុន​ពេល​ដែល​វា​រីក​រាល​ដាល​ខ្លាំង​ឡើង។ ចម្លើយ​នោះ​គឺ​ថា​​ Post ​​​ដើម​ ដែល​ជន​ខិល​ខូច​បង្ហោះ​​លើ​ហ្វេសប៊ុក​​គ្មាន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ ដោយ​គ្រាន់​ជា​រឿង​ធម្មតា​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​​ភាគ​ច្រើន​តែង​បង្ហោះ។

 

ប៉ុន្តែ​ពេល​ដែល​ Post នោះ​ទទួល​បាន​ចំនួន​ Like និង​ Share ដូច​ដែល​គេ​ចង់​បាន​ហើយ​ ជន​ខិល​ខូច​​ទាំង​នោះ​នឹង​​បន្ថែម​នូវ​អ្វីៗ​មួយ​ចំនួន​ដែល​​មិន​ល្អ។ ជា​ការ​ពិត​ប្រសិន​បើ​ចូល​ទៅ​មើល​ History នៃ​ Post ដែល​អ្នក​បាន​ Like នឹង​ឃើញ​ថា​មាន​ Post ចំនួន​ប្រែ​ប្រួល​ទៅ​ជា​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ។

 

@តើ​ Post ប្រភេទ​ណា​ដែល​ទាក់​ចិត្ត​អ្នក​ប្រើ​ប្រាស់?

 

Post ដែល​ពេញ​និយម​ជាង​គេ​គឺ​ Post ​រំជើប​រំជួល ទាក់​ទង​នឹង​សត្វ​ ឬ​អ្នក​មាន​ជំងឺ​ធ្ងន់​ ដោយ​ Post ទាំង​នោះ​​ទាមទារ​ការ​ចុច​ Like ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ពួក​គេ។ ​មិន​តែ​ប៉ុណ្ណេះ​ដ៏​មាន​ Post ដទៃ​ទៀត​ដូច​ជា​ “​ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​ Like ប៉ុណ្ណេះ​ នោះ​រឿង​អស្ចារ្យ​នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ” ជា​ដើម។

 

អាន​អត្ថបទ​នេះ​សិន​មុនសម្រេចចិត្ត​ចុច​ “Like” លើ​ហ្វេសប៊ុក​បន្ត​ទៀត​

 

Post មួយ​ប្រភេទ​ទៀត​ដែល​ពេញ​និយម​ខ្លាំង​នោះ​គឺ​ ឲ្យ​អ្នក​ប្រើ​ប្រាស់​ចុច​ Like ឬ​ Share ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​ថ្លៃ​ៗ​​អ្វី​មួយ។ Post ប្រភេទ​នេះ​តែង​​លេច​​ឡើង​ពេល​ទូរសព្ទ​កំពូលៗ​ជំនាន់​ថ្មី​ប្រកាស​ ដូច​ជា​ iPhone ឬ​ Samsung Galaxy ជា​ដើម។

 

@​គួរ​ធ្វើ​​យ៉ាង​ណា​ដើម្បី​​ជៀស​ពី​ Like-farming?

 

​​​​​​​វិធីសាស្ត្រ​ល្អ​បំផុត​នោះ​គឺ​មាន​ការ​ត្រិះរិះ​លើ​អ្វី​ដែល​អ្នក​ចុច​ Like ឬ​ Share លើ​ហ្វេសប៊ុក។ ត្រូវ​​សម្គាល់​មើល​ថា​ Post នោះ​មាន​សន្យា​ថា​​អ្នក​នឹង​បាន​អ្វី​ខ្លះ​ពេល​ចុច​ Like ឬ​ Share ដែរ​ឬ​ទេ​។ ប្រសិន​បើ​មាន​បាន​ន័យ​ថា​វា​គឺ​ជា​ការ​បោក​ប្រាស់​មួយ​​តែ​ប៉ុណ្ណោះ៕​​​​​

 

​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុច​អាន៖ គណនី​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹក​នាំ​ហុងកុង​មាន​ពោរ​ពេញ​ដោយ​​ Emoji ​មុខ​ខឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ FoxNews​​​​​​​​​​