ស្ត្រី​មាន​ផ្ទៃពោះ​ក្រហាយ​ទ្រូង គួរ​ធ្វើ​ដូចម្តេច​?

ស្ត្រី​មាន​ផ្ទៃពោះ​ក្រហាយ​ទ្រូង គួរ​ធ្វើ​ដូចម្តេច​?

​អា​ការៈក្រហាយ​ទ្រូង​នេះ​ភាគច្រើន​កើតឡើង​នៅ​ពេល​ដែល​អ្នក​ស្ថិតនៅ​ដំណាក់កាល​ពាក់កណ្តាល ឬ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​វា​កើតឡើង​ដោយសារតែ​អ្នក​មាន​អាស៊ីត​ក្រពះ​ច្រើន ដោយសារ​តែ​អ្នក​បរិភោគ​អាហារ​ដែល​ហិរ​មួយចំនួន​ដូចជា ៖ ម្ទេស ស្លឹក​ខ្ទឹម ខ្ញី ខ្ទឹម​ស ទឹក​ខ្មេះ ឬ​ខ្លាញ់​ជាដើម វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អាស៊ីត​ក្រពះ​កាន់តែច្រើន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈក្រហាយ​ទ្រូង​នេះ​បាន​។ តើ​មាន​វិធី​អ្វី​ដើម្បី​បំបាត់​នោះ​?

  1. ​អ្នក​ត្រូវ​តែ​ចែក​របប​អាហារ​អ្នក​ជា​ច្រើន​ពេល ដោយ​ក្នុង​មួយពេលៗ អ្នក​អាច​បរិភោគ​តិច​បាន​ហើយ ដើម្បី​ជួយ​កាត់បន្ថយ​សម្ពាធ​នៃ​ក្រពះ​អ្នក ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវ​ផឹកទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​ច្រើន​ក្នុង​ពេល​តែ​មួយ​ដែរ ជាពិសេស​តែ​ក្រាស់ ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន ឬ​ភេសជ្ជៈ​ដែល​មាន​សូកូឡា​ជាដើម​។​
  2. ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ពិសារ​អាហារ​ដែល​ហិរ​ច្រើន អាហារ​ដែល​ត្រជាក់​ពេក និង​ក្តៅ​ពេកក៏​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ដូចគ្នា ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​អ្នក​មាន​អា​ការៈក្រហាយ​ទ្រូង​ដូចគ្នា​។​
  3. ​ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​បាយ​រួច អ្នក​មិន​ត្រូវ​គេង​ភ្លាម​នោះ​ទេ ប្រសិន​ជា​អាច អ្នក​អាច​ឈរ​ចំនួន​កន្លះ​ម៉ោង ដើម្បី​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​លឿន ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ហាត់ប្រាណ​ក្រោយ​បាយ​២​ម៉ោង​ដែរ ព្រោះ​វា​សុទ្ធតែ​ងាយ​ធ្វើឲ្យ​អ្នក​មានអា​ការៈ​នោះ​ខ្លាំង​ណាស់​។​
  4. ​មុន​ពេល​គេង​២​ម៉ោង​មិន​ត្រូវ​ពិសារ​អាហារ​ផ្សេងៗ​ឡើយ​។​
  5. ​នៅ​មុន​ពេល​បរិភោគ​បាយ អ្នក​អាច​ផឹក​ទឹកដោះគោ​ចំនួន​មួយ​កែវ​បាន ព្រោះ​ផលិតផល​ទឹកដោះគោ អាច​ជា​រនាំង​ការពារ​ក្រពះ​អ្នក នោះ​ក្រពះ​អ្នកនឹង​ដំណើរការ​ល្អ​ដែល​មិន​អាច​ធ្វើឲ្យ​អ្នកក្រហាយ​ទ្រូង​នោះទេ​។​
  6. ​អ្នក​ត្រូវ​តែ​ស្លៀកពាក់​ខោអាវ​ដែល​រលុង មិន​ត្រូវ​ស្លៀកពាក់​ខោ​អាវ​ដែល​តឹង​ទេ ហើយ​បើ​អ្នក​ចង់​យក​របស់​ដែល​នៅក្រោម​ដី អ្នក​មិន​ត្រូវ​ប្រើ​ចង្កេះ​ដើម្បី​អោន​ចុះ​នោះ​ទេ អ្នក​គួរតែ​លុតជង្គង់​ចុះ​ដើម្បី​យក​។​
  7. ​អ្នក​ត្រូវ​តែ​បត់ជើងធំ​ជា​រៀងរាល់ថ្ងៃ ហើយ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ទល់​លាមក អ្នក​អាច​បរិភោគ​ចេក ផ្លែ​ប៉ោម បន្លែ និង​ផ្លែឈើ​ដែល​ស្រស់ ជាងនេះទៅទៀត​អ្នក​អាច​ផឹកទឹក​ក្តៅ​ឧណ្ឌៗ​ជា​រៀងរាល់​ព្រឹក​បាន នោះ​វា​នឹង​ជួយ​អ្នក​បត់ជើង​បាន​ស្រួល​ជាមិនខាន​។​
  8. ​ប្រសិន​ជា​អ្នក​ប្រើ​វិធី​ខាងលើ​រួច​អស់​មក​ហើយ វា​នៅតែ​មិន​បាត់​អា​ការៈក្រហាយ​ទ្រូង​នេះ អ្នក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។