ផ្លែឈើ ដែលប្រឆាំងនឹង ភាពចាស់ជរា

សុខភាព៖ ភាពចាស់ជរា ជាអ្វីដែលយើងមិន អាចជៀសផុត ប៉ុន្តែ ជាការពិត យើងអាចគ្រប់គ្រង និងពន្យារភាពចាស់ជរាបាន តាមរយៈរបៀបនៃការរស់នៅ និងការញ៉ាំចំណីអាហារ។ ថ្ងៃនេះ យើងខ្ញុំនឹងណែនាំអ្នក នូវផ្លែឈើមួយចំនួន ដែលអ្នកអាចទទួលទានបាន ដើម្បីទប់ស្កាត់ និងពន្យារភាពចាស់ជរា។

ផ្លែគីវី
អង់ទីអុកស៊ីដង់ ដែលមាននៅក្នុងផ្លែគីវី អាចទប់ស្កាត់ភាពចាស់ជរា ដូចជា ភាពជ្រីវជ្រួញ និងខ្សែបន្ទាត់ខ្មៅ។ វីតាមីន C និង E ដែលមាននៅក្នុងគីវី អាចប្រឆាំងនឹងរ៉ាឌី កាល់សេរី ដែលជាភ្នាក់បង្កភាពចាស់។

ទទឹម
វីតាមីន និងសារធាតុរ៉ែ ដែលមាននៅក្នុងផ្លែទទឹម ជួយឲ្យស្បែកមានសុខភាពល្អ និងមិនងាយចាស់។ ផ្លែទទឹម ផ្តល់នូវសារធាតុចិញ្ចឹម ទៅកាន់កោសិកា និងជួយឲ្យស្បែកមានភាពរលាស់ និងតឹងណែន។

ឪឡឹក
ឪឡឹក មានជួយផ្តល់សារជាតិចិញ្ចឹម ទៅកាន់ស្បែក និងការពារបញ្ហាពណ៌ស្បែក និងការជ្រីវជ្រួញ។

ផ្លែប័រ
វីតាមីន E និង B ដែលមាននៅក្នុងផ្លែប័រ អាចផ្តល់នូវសារធាតុចិញ្ចឹម ទៅកាន់ស្បែកបានយ៉ាងល្អ។ វីតាមីន E ជួយធ្វើឲ្យស្បែក មានសុខភាពល្អ។ ប៉ូតាស្យូម អាចជួយគ្រប់គ្រងជាតិទឹក។ សារធាតុ glutathione អាចជួយបង្កើន ប្រព័ន្ធការពាររាងកាយ និងប្រឆាំងភាពចាស់ជរា។

ចេក
វីតាមីន C និង B6 អាចគ្រប់គ្រង ភាពយឺតនៃស្បែក ដែលធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។ ម៉ង់កាណែស និងអង់ទីអុកស៊ីដង់ ដែលមាននៅក្នុងចេក ក៏ធ្វើឲ្យស្បែកមានជាតិសំណើម និងការពារបញ្ហា ជ្រីវជ្រួញបានផងដែរ។

ទំពាំងបាយជូរ
វីតាមីន C និងម៉ង់កាណែស ដែលមាននៅក្នុងទំពាំងបាយជូរ អាចទប់ស្កាត់ និងប្រឆាំងអង់ទីអុកស៊ីដង់ ព្រមទាំងទប់ស្កាត់ ការចាស់ទៅតាមអាយុ៕

ផ្លែឈើ ដែលប្រឆាំងនឹង ភាពចាស់ជរា

ប្រភព៖ គេហទំព័រ www.health.com.kh

  • ផ្លែឈើ ដែលប្រឆាំងនឹង ភាពចាស់ជរា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:កំសាន្ត
Tags: