នារី​មក​រដូវ​តិច គួរ​ធ្វើ​ដូចម្តេច​?

ការមករដូវពិតជា សំខាន់ណាស់ ចំពោះមនុស្សស្រី ព្រោះវាជួយ បញ្ចេញឈាម កង្វក់ទាំងឡាយចេញពី រាងកាយអ្នកនៅ រៀងរាល់ខែ ប៉ុន្តែប្រសិន ជារដូវអ្នកប្រែជា មកតិចនោះឈាមកង្វក់ មិនអាចបញ្ចេញ មកអស់ឡើយ។ ដូចនេះតើគួរតែធ្វើដូចម្តេចទៅ?
រៀបចំទឹកចិត្តៈ នៅពេលដែលអ្នកមាន សម្ពាធផ្លូវចិត្ត នោះវានឹងអាច ប៉ះពាល់ដល់ការ មករដូវអ្នកជាខ្លាំង ដូចនេះអ្នកគួរតែ ចេះបន្ធូរអារម្មណ៍ ទើបរដូវអ្នកអាចមកទៀង។

មិនត្រូវប៉ះទឹកត្រជាក់ៈ នៅពេលដែល អ្នកមករដូវ អ្នកមិនត្រូវងូតទឹក ដោយប្រើទឹកត្រជាក់ឡើយ ព្រោះវាអាចធ្វើឲ្យ រដូវអ្នកមក មិនបានល្អ។
បរិភោគអាហារដែលប៉ូវៈ អ្នកគួរតែបរិភោគអាហារ ដែលប៉ូវ និងអាហារដែល មានជាតិដែក ទើបវាមិនធ្វើឲ្យ អ្នកខ្វះឈាម ជាហេតុដែល ធ្វើឲ្យ មករដូវតិច ម្យ៉ាងទៀតអ្នកអាច ឧស្សាហ៍ពិសារ មាន់ខ្មៅ សាច់ពពែ ត្រី សណ្តែកខ្មៅជាដើម។
មិនបរិភោគអាហារឆៅៈ នៅមុនពេលដែលអ្នក មករដូវមួយសប្តាហ៍ អ្នកមិនត្រូវពិសារ អាហារដែលឆៅ និងត្រជាក់នោះទេ ព្រោះវាអាចប៉ះពាល់ ដល់ការមក រដូវរបស់អ្នកជាខ្លាំង។

ត្រូវមានទម្លាប់រស់នៅល្អៈ មានន័យថាអ្នក មិនត្រូវចូលគេង យប់ជ្រៅនោះទេ ត្រូវតែចូលគេងពីព្រលប់ ទើបវាមិនអាច ប៉ះពាល់ដល់ការ មករដូវ របស់អ្នកបាន។

មិនត្រូវនឿយហត់ពេកពេលមករដូវៈ នៅពេលដែល អ្នកមករដូវ អ្នកមិនត្រូវធ្វើការ ងារធ្ងន់ៗ ហើយក៏មិនត្រូវ ស្មុគស្មាញក្នុង អារម្មណ៍នោះទេ ព្រោះវាសុទ្ធតែជា កត្តាដែលអាច ធ្វើឲ្យរដូវអ្នកមកតិច។
ផឹកតែស្ករក្រហមៈ នៅពេលដែល អ្នកមករដូវ អ្នកអាចយកស្ករក្រហម មកឆុងជាតែផឹកបាន ព្រោះវាសុទ្ធតែអាចជួយ ឲ្យរដូវអ្នកមកបានល្អ និងទៀង៕

នារី​មក​រដូវ​តិច គួរ​ធ្វើ​ដូចម្តេច​?

ដោយ៖http://www.health.com.kh/