តម្រួត​ថៃ​ចាប់ខ្លួន​កម្មករ​ទូក​នេ​សា​ទ្រខ្មែរ​៥​នាក់ ចាប់រំលោភ​ជនបរទេស​

ភ្នំពេញ: ​ក្រុមកម្មករ​ខ្មែរ​ចំនួន​៥​នាក់  ដែល​ធ្វើការ​នៅលើ​ទូក​នេ​សា​ទ្រ  ក្នុង​ខេត្ត​ត្រាត​ប្រទេស​ថៃត្រូវបាន​កំលាំង​តម្រួត​ថៃ រួមជាមួយ​​នឹង​ប្រជាពលរដ្ឋ​ថៃ ប្រមាណ​ជាង​៥០​នាក់ បានដេញតាម​ប្រមាញ់​រហូត​ចាប់ខ្លួនបាន​ទាំងអស់  បន្ទាប់ពី​ក្រុម​ពលករ​ខ្មែរ​ទាំងនេះបាននាំគ្នា​ឡើងគោក​ទៅ​ផឹកស៊ី រួច​ហើយក៏​បែកគំនិត​ទៅ​ចាប់រំលោភ​នារីដែលជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​ពីរ​នាក់​ដែល​កំពុង​ដើរ​កំសាន្ត​តាម​ឆ្នេរ​
សមុទ្រ​នេះ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី នៅ​ល្ងាច​ថ្ងៃទី​២៨  ខែកុម្ភៈ  ឆ្នាំ​២០១៦  ស្ថិតក្នុង​ស្រុក​កោះ​កូត​ខេត្ត​ត្រាត  ប្រទេស​ថៃ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅប៉ែក​ខាងក្រោយ​នៃ​សណ្ឋាគារ  ដោយសារ​តែមាន​ភ្ញៀវ​ដែលជា​ជនជាតិ​បរទេសម្នាក់ បាន​រត់​មក​ស្រែក​​អោយគេ​ជួយ​ទាំង​ការភ័យខ្លាច​។​

​តាម​ការរៀបរាប់​ពី​បុគ្គលិក​របស់​សណ្ឋាគារ សែន​អ៊ិន​ស៊ី រី​សត បាន​បញ្ជាក់ថាជនរងគ្រោះ​មាន​គ្នា​៤​នាក់  ប្រុស​ពីរ​នាក់ និង​ស្រី​ពីរ​នាក់​បាន​​នាំគ្នា​មក​ដើរលែង​កំសាន្ត​តាម​ឆ្នេរសមុទ្រ​នេះ  ហើយក៏​ត្រូវ​ក្រុមក្មេងស្ទាវ​ចំនួន​៥​នាក់ បាន​ស្ទុះមក​វាយ​ពួកខ្លួន  ព្រមទាំង​បាន​ចាប់រំលោភ​នារី​ពីរ​នាក់​នោះ​យ៉ាង​ព្រៃផ្សៃ​ថែមទៀតផង ។​

​ប្រភព​ដដែល​បាន​បន្តថា  នៅពេល​នោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់និង​កំលាំង​តម្រួត​បានចេញ​ប្រតិបត្តិការ​ទៅកាន់​​ចំណុច​ច​កើតហេតុ​ដើម្បី​តាមរកមុខសញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​

​ក្នុងនោះ​ផងដែរ​គេ​ស​ង្គេ​ត​ឃើញថា  លោក​សុង​ក្លុ​ត សន​ភឹង​រ៉ា​ក់  អភិបាលស្រុក​កោះកូត​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ  ដើម្បី​បញ្ជា​ទៅ​កំលាំង​​ឲ្យ​តាមរក​មុខសញ្ញាទាំងនេះ  គឺ នៅពេល​ទៅជិត​ដល់​កន្លែងកើតហេតុ  គេ​ឃើញ​មានក្រុមក្មេងស្ទាវ​ទាំង​៥​នាក់  បាននាំគ្នា​រត់គេចខ្លួន​​ប្រសេចប្រសាច  ចេញពី​កន្លែងដែល​ពួកគេ​កំពុងដំណើរការ​នៃ​ការសេព​សន្ថវៈ​ទៅលើ​នារី​រងគ្រោះ​ទាំងពីរ​នាក់ដោយ​ខ្លះរ​ត់ទៅ​ទាំង​មិនទាន់​​បាន​ស្លៀក​សម្លៀកបំពាក់​ផង​ហើយក៏​ត្រូវ​កំលាំងឡោមព័ទ្ធ​ឃាត់ខ្លួន​បាន​ទាំងអស់ ។​

 ជនសង្ស័យ​ទាំង​៥​នាក់  ដែល​បាន​វាយ​ជនបរទេស​អោយ​រងរបួស​ធ្ងន់  និង​ថែមទាំងចាប់រំលោភ​នារី​រងគ្រោះ​ផង​នោះ  គឺមាន​ឈ្មោះ ១-​ចឺន  ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ។ ២- យី​ម  ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ  ។​៣- ផៃ  ភេទ​ប្រុស  អាយុ​២២​ឆ្នាំ​។​៤- បុ​ត ណាម  ភេទ​ប្រុស  អាយុ​២០​ឆ្នាំ ។ និង​៥-​ឈ្មោះ ធី  ភេទ​ប្រុស  អាយុ​២០​ឆ្នាំ ។​

​លោក​ប្រាក់ សឺត​ផន  ប្រធាន​ក្រុម​តម្រួត​បាន​អះអាងថា  ភ្លាមៗ​នោះដែរ​ជនរងគ្រោះ   ដែលជា​ជនជាតិ​បរទេស​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ខេត្តត្រាត​។ ដោយឡែក​ចំពោះ​ជនបរទេស​ដែលជា​បុរស  គឺ​ត្រូវ​ប្រឈមមុខ​នឹងការវះកាត់​ទៅលើ​មុខរបួស​ថែម​ទៀតផង  ដោយសារតែ​វា​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។ រីឯ​នារី​រងគ្រោះ​គឺ​ត្រូវ​ទទួលរង​នូវ​ការរំលោភ​បូក  ដោយ​ខ្លះ​បានសម្រេច និង​ខ្លះទៀតមិន​​ទាន់​បានសម្រេច​នៅឡើយ ។​

​បច្ចុប្បន្ន​កម្មករ​ទូក​នេ​សា​ទ្រខ្មែរ​ទាំង​៥​នាក់​ត្រូវបាន​កំលាំង​តម្រួត​ថៃ​នាំយក​ទៅកាន់ទីតាំង​របស់​គេ​ហើយ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕​R

តម្រួត​ថៃ​ចាប់ខ្លួន​កម្មករ​ទូក​នេ​សា​ទ្រខ្មែរ​៥​នាក់ ចាប់រំលោភ​ជនបរទេស​