JMAS និង CMAC ទទួលបាន​ថវិកា​ជាង​៧៦​ម៉ឺន​ដុល្លារ ពី​រដ្ឋាភិបាល​ជប៉ុន សម្រាប់​សកម្មភាព​កំចាត់មីន នៅ​កម្ពុជា​

: ថវិកា​ប្រមាណ​ជា ៧៦៦.០៣៩ ដុល្លារ របស់​រដ្ឋាភិបាល​ជប៉ុន នឹងត្រូវ​ផ្ដល់ជូន​ដល់​អង្ក​ការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​ស​ង្រោះ​អន្តរជាតិ ដើម្បី​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ ដំណាក់កាល​ទី​៣ ប្រចាំខេត្ត​កំពង់ឆ្នាំង និង​អង្គការ​សកម្ម​ភព​កំចាត់មីន​ជប៉ុន (JMAS) ដើម្បី​អនុវត្ត​គម្រោង​បង្កើន សមត្ថភាព បោសសម្អាត កាកសំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​ដល់​អង្គការ CMAC ដំណាក់កាល​ទី​២​។​

​កិច្ចសន្យា​ផ្ដល់ជំនួយ​ទាំងពីរ នឹងត្រូវ​ចុះហត្ថលេខា​ដោយ លោក គូ​ម៉ា​ម៉ា យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សម្ថ​ត​ភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី តាកាហាស៊ី អាគី​មិ នាយក​អង្គការ FIDR និង​លោក សា​កូ ណា​ហា្គ​តូ​ស៊ី ប្រធាន​តំណាង​អង្គការ JMAS នៅ​ស្ថានទូត​ជប៉ុន នៅ​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ១១​ព្រឹក នៅ​សាលប្រជុំ​ធំ ស្ថានទូត​ជប៉ុន​។​

​កិច្ចសន្យា​ផ្ដល់ជំនួយ ក្រោម​គ្រោងការណ៍​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ថវិកា​សរុប​ចំនួន ២៥.០៤៨.៨៧០​យ៉េន (​ប្រមាណ​ជា ២២៧.៧១៧​ដុល្លា​អាមេរិក​) ដល់​អង្ក​ការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​ស​ង្រោះ​អន្តរជាតិ ដើម្បី​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ ដំណាក់កាល​ទី​៣ ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ផ្ដល់ជូន​ថវិកា​សរុប​ចំនួន ៥៩.២១៥.៤២០​យ៉េន (​ប្រមាណ​ជា ៥៣៨.៣២២​ដុល្លា​អាមេរិក​) ដល់​អង្គការ​សកម្ម​ភ​ព​កំចាត់មីន​ជប៉ុន (JMAS) ដើម្បី​អនុវត្ត​គម្រោង​បង្កើន​សមត្ថភាព​បោសសម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​អង្គការ CMAC ដំណាក់កាល​ទី​២៕​