ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​ប្រើប្រាស់​នៅ​សារធាតុ​ញៀន​ខុសច្បាប់​

​សៀមរាប: នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក ជីក្រែង បាន​ចុះបង្ក្រាប​ករណី​ចាត់ចែង​អោយប្រើ​ប្រាស់​នៅ​សា​ធាតុ​ញៀន​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ភូមិ​ស្តៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ធ្វើឡើង​នៅវេលា​ម៉ោង​២២​និង ៣០​នាទី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​លោក អ៊ុំ សា​អាត ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ប្រាក់ ប៊ុន​លឿន ហៅ​ប្រុស ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​ម្នាក់ទៀត ឈ្មោះ ជា ឡៃ​ហ៊ាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ស្តៅ ឃុំ​អន្លង់​សំណរ ស្រុក ជីក្រែង ខេត្តសៀមរាប​។​

​លោក អ៊ុំ សា​អាត បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ដកហូត ម្សៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)១​កញ្ចប់​តូច​ទម្ងន់ ០,០១​ក្រាម និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​

​លោក​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​២៦ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​៕

ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​ប្រើប្រាស់​នៅ​សារធាតុ​ញៀន​ខុសច្បាប់​

ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​ប្រើប្រាស់​នៅ​សារធាតុ​ញៀន​ខុសច្បាប់​
​រូបភាពៈ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​