ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​Alex Oxlade Chamberlain ខ្សែបម្រើ​ឆ្នើម​របស់​ក្លិប​Arsenal អាច​ឈប់​សម្រាក​រយៈពេល​១​ខែ​រហូត​ដល់​ខែមេសា បន្ទាប់​ពីរ​ងរ​បួស​ក្នុង​ការ​ប្រកួត​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ជុំ​១៦​ក្រុម​ចុង​ក្រោយ​លើក​ទី​១ ដោយ​ចាញ់​Barcelona ២-០​កាលពី​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ​។

ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​បាន​ប៉ះទង្គិច​ជាមួយ​កីឡាករ​Javier Mascherano​ខ្សែការពារ​ជនជាតិ​អា​ហ្ស​ង់​ទី​ន​របស់​ក្លិបBarcelona នៅ​ក្នុង​ទឹកដី​Emirate Stadium​បណ្ដាល​ឱ្យ​រង​របួស​និង​រំពឹង​ថា អាច​ត្រឡប់​មក​ចូល​លេង​ឱ្យ​ក្លិប​Arsenal វិញ នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ​ក៏​ថា​បាន ៕