ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់

សហរដ្ឋអាមេរិក៖ ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសុខចិត្តប្តូរជីវិត រុញទារក២នាក់ ចេញពីផ្លូវ ដែលរថយន្តមួយគ្រឿង កំពុងបើកថយក្រោយ។

ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់
នាង Kiera Larsen

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីដ៏ក្លាហាន រូបនោះ មានឈ្មោះថា Kiera Larsen ត្រូវបានរថយន្តម៉ាក Mercedes-Benz មួយគ្រឿងបុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តនោះ បើកថយក្រោយ នៅលើផ្លូវ Los Coches Road នៃរដ្ឋ California សហរដ្ឋអាមេរិក។

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ។ ចំនែកឯ ទារកទាំង២ ដែលរួចផុចពីគ្រោះ មានឈ្មោះថា Adison Jenkins អាយុ១ឆ្នាំ និង Emma Jenkins អាយុ២ឆ្នាំ។

ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់
ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់ កន្លែងកើតហេតុ និងបញ្ជូន ក្មេងស្រី Kiera ទៅកាន់មន្ទីរពេទ្យ Sharp Grossmont Hospital ប៉ុន្តែក្រោយមក នាងក៏បានស្លាប់ បាត់បង់ជីវិត តែម្តង។

ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់

អ្នកស្រី Alissa Jenkins ជាម្តាយ របស់ទារកទាំង២ ដែលរួចផុតពីគ្រោះថ្នាក់ បាននិយាយថា «នាង Kiera បានជួយសង្គ្រោះជីវិត កូនស្រីរបស់ខ្ញុំ ទាំង២នាក់។ នាងពិតជា វីរនារីដ៏ពិតប្រាកដ។ នាងនឹងក្លាយជាទេវតា សម្រាប់កូនរបស់ខ្ញុំ ជារៀងរហូត»។

លោក Kevin Pearlstein ជាមន្ត្រីល្បាតម្នាក់ បានប្រាប់ឲ្យដឹងថា «ក្មេងម្នាក់នេះ ស្លាប់ដោយភាពអង់អាច​... នាងសុខចិត្តពលីខ្លួនឯង ដើម្បីកុមារតូចៗ ផ្សេងទៀត។ យើងកំពុងធ្វើការត្រួតពិនិត្យ លើទៅរថយន្ត បង្កហេតុនោះ ដើម្បីស្វែងរកមូលហេតុ និងរកឲ្យឃើញ ប្រសិនបើរថយន្តនោះ មានដំណើរការខុសប្រក្រតី ណាមួយ»។

យ៉ាងណាមិញ ទំព័រមូលនិធិ ដើម្បីជួយឧបត្ថម្ភ ដល់ការចំណាយ ក្នុងពិធីបុណ្យសព របស់នាង Kiera ត្រូវបានបង្កើត នៅលើគេហទំព័រ «Go Fund Me» ដោយប្រាក់ចំនួន ជិត ៦ម៉ឺនដុល្លារ ត្រូវគេបានបរិច្ចាគ៕

ក្មេងស្រី អាយុ១០ឆ្នាំម្នាក់ សុខចិត្តប្តូរជីវិត ជួយសង្គ្រោះ ទារក២នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត