ថា​ម៉េច ត្រូវ​ញ៉ាំ​ចេក មួយថ្ងៃ ៣ ផ្លែ​?

ថា​ម៉េច ត្រូវ​ញ៉ាំ​ចេក មួយថ្ងៃ ៣ ផ្លែ​?

​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ចេក ទាំង​មិន​ដឹង​អំពី អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​វា ចុះ​ទម្រាំ​តែ​ដឹង​ទៀត​នោះ គេ​នឹង​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ទៅ​? ប៉ុន្តែ មួយ​ថ្ងៃ​បី​ផ្លែ​ទៅ គឺ​បាន​ហើយ​។​

​ចេក ជា​ផ្លែ​ឈើ ដែល​គេ​ស្គាល់​ទូទាំង​ពិភពលោក ពីព្រោះ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ តម្លៃ​សមរម្យ ងាយស្រួល​ញ៉ាំ ងាយស្រួល​ទិញ និង​មាន​អត្ថប្រយោជន៍​ច្រើន ចំពោះ​សុខភាព​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន នឹង​ទិញ​ចេក យ៉ាងហោចណាស់ ម្តង​ក្នុង​មួយខែ​។​
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​អត្ថប្រយោជន៍​ទាំង ៥ នៅពេល​ដែល​អ្នក ទទួលទាន​ផ្លែ​ចេក ក្នុង​មួយ​ថ្ងៃ​បី​ផ្លែ ៖

១. ចេក ជួយ​បញ្ចុះ​សម្ពាធ​ឈាម​
​ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​ចេក​ជាប្រចាំ ពិតជា​ថែរក្សា និង​គ្រប់គ្រង​សម្ពាធ​ឈាម មិន​ឲ្យ​ឡើង​ខ្ពស់​បាន​មែន​។ ចេក​មធ្យម​មួយ​ផ្លែ មាន​ប៉ូ​តា​ស្យូម ៤២២ មី​លី​ក្រាម ហើយ​វា​ស្ទើរតែ​គ្មាន​សូ​ដ្យូ​ម​។​

២. ចេក ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​
​ចេក មាន​ជាតិ​សរសៃ​ខ្ពស់ ទាំង​រលាយ និង​មិន​រលាយ​។ ជាតិ​សរសៃ ដើរ​តួនាទី​សំខាន់​ណាស់ ពីព្រោះ​វា​អាច​គ្រប់គ្រង​ល្បឿន នៃ​ប្រព័ន្ធ​រំលាយ​បាន​យ៉ាង​ល្អ​។ ការ​ញ៉ាំ​ចេក ក៏​នឹង​ធ្វើឲ្យ​អ្នកបាន​ឆ្អែត នឹង​ពោះ​បានយូរ ហើយ​វា​គឺជា​អ្វី ដែល​អ្នក​ធាត់​លើស​ទម្ងន់​ចូលចិត្ត​។

៣. ចេក ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​
​ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ គឺជា​ផល​ល្អ សម្រាប់​បេះដូង​។ ជាតិ​សរសៃ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង ការកាត់បន្ថយ​បញ្ហា​បេះដូង​ជាច្រើន​។​

៤. ចេក មាន​វីតាមីន C ខ្ពស់​
​ពេល​អ្នក​គិត​អំពី​វីតាមីន C អ្នក​ប្រហែលជា​នឹក​ដល់​ផ្លែក្រូច និង​ស្ត្របឺ​រីហើយ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ចេក ក៏​មាន​វីតាមីន C ដែរ​។ វីតាមីន​មួយ​ប្រភេទ​នេះ អាច​ធ្វើឲ្យ​ចរន្តឈា​មរត់​បានល្អ ហើយ​ជួយ​ផលិត​កូឡា​ជែន ដែល​អាច​ធ្វើឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។​

៥. ចេក ជួយ​បង្កើន​កម្លាំង ពិសេស សម្រាប់​អ្នកកីឡា​
​ហេតុ​អី​អ្នកលេង​កីឡា ចូលចិត្ត​ញ៉ាំ​ចេក​ម្លេះ​? ចេក ជួយ​បង្កើន​កម្លាំង​សាច់ដុំ​។ ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​ចេក រៀងរាល់ ១៥ នាទី​ម្តង មាន​អត្ថប្រយោជន៍ ច្រើន​ជាង​ការទទួល​ទាន ជាតិ​កាបូ​អ៊ី​ដ្រាត ឬ​ភេសជ្ជៈ​សម្រាប់​អ្នកកីឡា​ទៅទៀត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។