ស្វែង​យល់​ពី​គុណ​វិបត្តិ​នៃ​ការ​ញ៉ាំ​ទឹក​សូដា​ចំពោះ​សុខភាព ជា​ពិសេស​សុខភាព​ឆ្អឹង​របស់​អ្នក​តែម្តង!

សូដាជាភេសជ្ជៈដែល ត្រូវបានគេ និយមញ៉ាំ ច្រើនជាពិសេស វាអាចញ៉ាំ លាយជាមួយ នឹងស្រាច្រើន ប្រភេទ។ ហើយយើង ក៏អាច ញ៉ាំវាទទេ ក៏បានដែរ ប៉ុន្តែសម្រាប់ ប្រជាជនខ្មែរ ដូចជាមិន សូវនិយម ចូលចិត្ត ញ៉ាំសូដា ប៉ុន្មានទេ។ រីឯអ្នក ចូលចិត្តបរិភោគ គ្រឿងស្រវឹងវិញ គេនិយមដោយ យកវាលាយ ជាមួយប្រភេទស្រា ខ្លាំងៗ។ ប៉ុន្តែអ្នក ប្រហែល ជាមិនបាន ដឹងទេថា សូដាមាន គុណវិបត្តិជា ច្រើនមក លើសុខភាព របស់អ្នក នោះទេ។

ស្វែង​យល់​ពី​គុណ​វិបត្តិ​នៃ​ការ​ញ៉ាំ​ទឹក​សូដា​ចំពោះ​សុខភាព ជា​ពិសេស​សុខភាព​ឆ្អឹង​របស់​អ្នក​តែម្តង!

អ្វីដែលយើងអាច នឹងមើល រំលងទាំង នោះវាអាច ជះឥទ្ធិពល យ៉ាងអាក្រក់ ដល់សុខភាពរបស់បាន។ តាមការ ស្រាវជា្រវ មួយបាន រកឃើញថា សូដាមានផ្ទុកនូវ សារធាតុដូចជា អាស៊ីតផូស្វ័រ និង កាហ្វេអ៊ីន។ សារធាតុ ទាំងពីរនេះ ជាដើម ហេតុដ៏ ធំមួយដែល នាំឱ្យឆ្អឹង បាត់បង់ជាតិ កាល់ស្យូម ដែលជា មូលហេតុនាំ ឱ្យកើតជម្ងឺ ពុកឆ្អឹងបាន។ មិនត្រឹមតែ ប៉ុណ្ណោះការ ទទួល ទានសូដា អាចជះ ឥទ្ធិពលមួយ ចំនួនទៀត ដូចជា ៖

  • ធ្វើឱ្យឡើងទម្ងន់យ៉ាងឆាប់ រហ័ស វាមិនដូចជា អ្នកគិត នោះទេការ ឡើងទំងន់ បែបនេះ វាបណ្តាល ឱ្យសុខភាព របស់អ្នក ចុះខ្សោយ ដែលធ្វើ ឱ្យអ្នក ប្រឈមមុខនឹង ជម្ងឺបាន។
  • ប៉ះពាល់ដល់ថ្លើម មិនថាអ្នកពិសាវាទទេ ឫលាយ ជាមួយនឹង ជាតិអាល់កុល (ស្រា)នោះទេ វាគឺផ្តល់ ផលប៉ះ ពាល់ដល់ ថ្លើមរបស់ អ្នក។ មានន័យថា វានឹង បង្កឱកាសខ្ពស់ ដែលនាំឱ្យ កើតជម្ងឺថ្លើម ដូចជាជម្ងឺ ក្រិនថ្លើម ​បញ្ហាថ្លើមផ្សេង ហើយក៏អាច នាំ ឱ្យកើត ជម្ងឺបេះដូង ទៀតផង។
  • បញ្ហាធ្មេញ វាអាចនាំឱ្យមាន បញ្ហាធ្មេញ មួយចំនួន ដូចជា សំណឹកធ្មេញ ឫពុកធ្មេញ ជាដើម។ ជាពិសេសវា អាចនាំឱ្យ មានផល ប៉ះពាល់ដល់ ការដុះ លូតលាស់ ធ្មេញរបស់កុមារ ទៀតផង​។
  • បញ្ហាតម្រងនោម បញ្ហានេះវាចោទខ្លាំង ទៅលើស្រ្តី ច្រើនជាង បុរសដល់ទៅ 30 ភាគរយ នៅពេលដែល ពួកគេ បរិភោគសូដា ក្នុងបរិមាណ ប្រហែល គ្នានោះ។ ការញ៉ាំសូដា លើសពីពីរ កំប៉ុងក្នុង មួយថ្ងៃ វានាំឱ្យ ទឹកនោម មានផ្ទុកនូវ សារធាតុម្យ៉ាង ដែលបណ្តាល ឱ្យតម្រងនោម មានបញ្ហា។ ហើយវា ក៏បណ្តាល ឱ្យអ្នក អាចមាន ឱកាស កើតជម្ងឺ ទឹកនោមផ្អែម ជាងធម្មតា ដល់ទៅ 26 ភាគរយ ថែមទៀតផង។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ស្វែង​យល់​ពី​គុណ​វិបត្តិ​នៃ​ការ​ញ៉ាំ​ទឹក​សូដា​ចំពោះ​សុខភាព ជា​ពិសេស​សុខភាព​ឆ្អឹង​របស់​អ្នក​តែម្តង!

សរុបមកការបរិភោគ សូដា ក្នុងបរិមាណច្រើន អាចនាំឱ្យ អ្នកអាចកើត ជម្ងឺយ៉ាងច្រើន ប្រភេទជាពិសេស គឺជម្ងឺ បេះដូង តែម្តង។ តាមការ សិក្សានេះ គេក៏បានបញ្ជាក់ ផងដែរថា ការបរិភោគ ភេសជ្ជៈដែលមាន ជាតិស្ករ ច្រើនជារៀង រាល់ថ្ងៃក៏ អាចនាំឱ្យ អ្នកកើតជម្ងឺ ទឹកនោមផ្អែម ខ្ពស់ជាងមុន ផងដែរ។ ដូចច្នេះអ្នក គួរតែកាត់ បន្ថយការ បរិភោគ សូដានិង ភេសជ្ជៈដែលមាន ជាតិស្ករ ច្រើនទើបល្អ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ស្វែង​យល់​ពី​គុណ​វិបត្តិ​នៃ​ការ​ញ៉ាំ​ទឹក​សូដា​ចំពោះ​សុខភាព ជា​ពិសេស​សុខភាព​ឆ្អឹង​របស់​អ្នក​តែម្តង!

  • ដោយ: Panhabot
  • 3:20 PM, 29 February
  • ប្រភព: The Doctor Asky
  • Tag: សុខភាព