​ក្រុម​ម្ចាស់​ជ័យលាភី​ឆ្នាំ​ចាស់សុទ្ធ​តែ​ឈ្នះក្នុង​ការ​ប្រកួត​បើក​ឆាករដូវ​កាល​ថ្មីបាល់​ទាត់​​ហ្វុត​សាលនារី

ក្រុម​ម្ចាស់​ជើងឯក ជើង​ឯក​រង និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ សុទ្ធ​តែ​ទទួល​បាន​៣ពិន្ទុ ក្នុង​​​ការ​ប្រកួត​បើក​ឆាកបាល់​ទាត់​​ហ្វុត​សាលនារី ដណ្តើម​ពាន​រង្វាន់​ខេមអេដ ​ប្រចាំឆ្នាំ​២០១៦ (CamEd Women’s Futsal Tournament 2016) ​កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ បើ​ទោះជា​ការ​ប្រកួត​កាល​ទី​៣​ថ្មី​នេះ ​មាន​ការ​ប្រជែង​កាន់​តែ​ខ្លាំង ជាមួយ​ការ​កើន​ឡើង​នៃ​ចំនួន​ក្រុម​ចូល​រួម​ក៏​ដោយ។

camed-001

លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ និង​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ បាន​ថ្លែង​នៅ​ក្នុងកម្ម​វិធី​បើក​ការ​ប្រកួត នៅ​ទី​លាន KB Sport Club កាល​ពី​ថ្ងៃ​អាទិត្យនោះ​ថា ការ​ប្រកួត​រដូវ​កាល​ទី​៣​នេះ មាន​ក្រុម​ចូល​រួម​ចំនួន​២០​ក្រុម ដោយ​ក្នុង​នោះ​១៨​ក្រុម​ជា​និស្សិត​នារី​នៅ​វិទ្យាស្ថាន​ខេមអេដ​តែ​ម្តង ឯ​២​ក្រុម​ទៀត មក​ពី​ខាង​ក្រៅ ហើយ​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៥ ដែល​មាន​១៨​ក្រុម ខណៈ​ការ​ប្រកួត​លើក​ដំបូង កាល​ពី​ឆ្នាំ​២០១៤ មាន​តែ​​៨​ក្រុម​ប៉ុណ្ណោះ​បាន​ចូល​រួម។

camed-002

ជាមួយ​ការ​កើន​ឡើង​នៃ​ចំនួន​ក្រុម​ចូល​រួម​នេះ​បាន​ធ្វើ​ឲ្យ Casey Barnett ហាក់​មាន​ការ​រីក​ខ្លាំង ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ព្រោះ​លោក​បាន​បញ្ជាក់​ថា៖​«នៅ​ក្នុង​វិស័យ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា យើង​ចង់​និស្សិតនារី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ពាណិជ្ជកម្ម ក្រុម​ហ៊ុន និង​ស្ថាប័ន​ផ្សេងៗ ហើយ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ និង​ទទួល​បាន​ជោគ​ជ័យ ត្រូវ​មាន​កត្តា​៣គឺ​​ត្រូវ​បាន​បច្ចេក​ទេស ការសហការ និង​ឆន្ទៈ អ៊ីចឹង​ការ​គ្រប់​គ្រងការ​ប្រកួត​នៅ​លើ​ទី​លាន និង​ការប្រកួត​ប្រជែង​កីឡា នឹង​ជួយ​បង្រៀន​ពួក​គេ​ពី​កត្តា​ទាំង​៣​នេះ ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដ៏​ជោគ​ជ័យ ទៅ​ថ្ងៃ​អនាគត»។

camed-004

ក្រុម​ទាំង២០​​នេះ​ ត្រូវ​បាន​បែងចែកជា​៤​ពូល ដោយ​ត្រូវ​ប្រកួត​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ រីឯ​ការ​ប្រកួត​បើក​ឆាក នៅ ទី​លាន KB Sport Club កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ក្រុម​ម្ចាស់​ជើង​ឯក Ayo GG បាន​លត់​ក្រុម CamEd All Stars ៥-០ ខណៈ​ក្រុមជើង​ឯក​រង Double Kick បាន​ឈ្នះ​ក្រុម CamEd United ១-០។ ចំណែក​​​ក្រុមលេខ​៣​ឆ្នាំ​ចាស់ Jumbo បាន​ឈ្នះ​ក្រុម Elite Frozen ៤-០ ខណៈ​ក្រុមចំណូលថ្មី Natural Football  ចាញ់ក្រុម ​PP Revolution ៥-១ ស្រប​ពេល​ក្រុម Spirit Girl បាន​ចាញ់​ក្រុម The Green ៥-១ ដូច​គ្នា ប៉ុន្តែក្រុម D Deers  ​បាន​ស្មើ​ ១-១ ជាមួយ​ក្រុម Devil Queen៕

camed-003camed-008 camed-007 camed-006 camed-005