សិស្ស​ប្រុស ១៤ ឆ្នាំ រំលោភ​គ្រូ​ស្រី​សម្លាប់​បោះ​ចូល​ធុងសំរាម​

Doliprane TVC

​សិស្ស​ប្រុស​ឈ្មោះ Philip Chism ដែលមាន​វ័យ ១៤ ឆ្នាំ បាន​ដើរ​តាម​ពីក្រោយ​គ្រូបង្រៀន​គណិត របស់គេ ដែលមាន​ឈ្មោះថា Colleen Ritzer វ័យ ២៤ ឆ្នាំ ទៅ​បន្ទប់ទឹក​នៅក្នុង​វិទ្យាល័យ​របស់គេ ហើយក៏​ប្រើ​អំពើហិង្សា​យ៉ាង​ឃោរឃៅ​ដាក់​គ្រូ​របស់គេ​តែម្ដង ។​

សិស្ស​ប្រុស ១៤ ឆ្នាំ រំលោភ​គ្រូ​ស្រី​សម្លាប់​បោះ​ចូល​ធុងសំរាម​

​សិស្ស​ម្នាក់​នោះ បាន​ចាក់​គ្រូ​របស់គេ​ចំនួន ១៦ កាំបិត​នៅក្នុង​បន្ទប់ទឹក ហើយ​គេ​បាន​រំលោភ និង សម្លាប់​អ្នកគ្រូ​ស្រី​នោះ មុនពេល​ដែល​គេ​យក​សព​ជនរងគ្រោះ​ទៅ​ចោល​ក្នុង​ធុងសំរាម ។ សិស្ស​ម្នាក់ នោះ បាន​នាំ​សព​ជនរងគ្រោះ​ទៅក្នុង​ព្រៃ​ហើយ​កប់​ចោល បន្ទាប់មក​ក៏​យក​កាត​ឥណទាន របស់​ជន រងគ្រោះ ទៅ​ទិញ​សំបុត្រ​កុន​នៅ​ល្ងាច​ថ្ងៃកើតហេតុ​នោះ ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ថែមទៀត ។​

សិស្ស​ប្រុស ១៤ ឆ្នាំ រំលោភ​គ្រូ​ស្រី​សម្លាប់​បោះ​ចូល​ធុងសំរាម​

​ក្មេង​ជំទង់​ម្នាក់​នោះ កាល​មាន​វ័យ ១៧ ឆ្នាំ រូបគេ​ត្រូវបាន​ឪពុក​របស់​អ្នកគ្រូ​ស្រី ដែល​ត្រូវបាន​គេ សម្លាប់​នោះ​ហៅថា «​ជា​មនុស្ស​ដ៏​អាក្រក់​បំផុត​» បន្ទាប់ពី​គេ​ត្រូវបាន តុលាការ​កាត់ទោស​ឲ្យ​ជាប់ ពន្ធនាគារ​រយៈពេល ៤០ ឆ្នាំ ក្រោយ​ការកាត់ទោស​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៣ ។

សិស្ស​ប្រុស ១៤ ឆ្នាំ រំលោភ​គ្រូ​ស្រី​សម្លាប់​បោះ​ចូល​ធុងសំរាម​

​សូមបញ្ជាក់ថា Chism ត្រូវ​មានទោស​លើ​ពីរ​ករណី គឺ​បទ​ឃាតកម្ម​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល ២៥ ឆ្នាំ និង​រយៈពេល ៤០ ឆ្នាំ​ទៀត សម្រាប់​ការរំលោភ​សេពសន្ថវៈ និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ៕ ខេមរា​

​ប្រភព​៖ Metro.co.uk